ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តារាកំប្លែងអាយ៉ៃជើងចាស់លោកតា សាឡាត់ បានទទួលមរណភាពហើយក្នុងវ័យ ៨០ឆ្នាំដោយសាររោគាពាធ

ភ្នំពេញ៖ ក្រោយការទទួលមរណភាពគួរឱ្យសោកស្តាយរបស់លោកយាយ ទេវនាដនិម្មិត ឯម ធាយ កាលពីពេលថ្មីៗ  នៅព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានបាត់បង់ធនធានផ្នែកសិល្បៈបុរាណមួយរូបទៀតហើយ គឺលោកព្រឹទ្ធាចារ្យអាយ៉ៃជើងចាស់ដែល មហាជនខ្មែរច្រើនលើសលុបបានស្គាល់ និងហៅថា តា សាឡាត់ បានទទួលមរណភាពក្នុងជន្មាយុ៨០ឆ្នាំ ដោយសាររោគាពាធ (ជំងឺសួត និងលើសឈាម) ។

បើតាមព្រះតេជគុណ សូ សៀង តាសាឡាត់ ដែលមានឈ្មោះពិត ម៉ក់ កាណេន បានទទួលមរណភាពនៅម៉ោង ៩និង៣០នាទីព្រឹកថ្ងៃសុក្រនេះ។ ព្រះតេជគុណ សូ សៀង បានបន្ថែមទៀតថា តាសាឡាត់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរគាត់ត្រូវប្រើអុកស៊ីសែន ប៉ុន្តែបានទទួលមរណៈភាពទៅនៅព្រឹកនេះ។ សពរបស់លោកត្រូវបានយកមករក្សាទុកនៅខណ្ឌសែនសុខ ដើម្បីធ្វើពិធីបូជាសពតាមប្រពៃណី។

គួរជម្រាបថា ស្ទើរពេញមួយជីវិតទៅហើយ ព្រឹទ្ធាចារ្យសាឡាត់ ប្រើប្រាស់ជំនាញសិល្បៈបុរាណអាយ៉ៃ ដើម្បីបម្រើអារម្មណ៍មហាជនខ្មែរប្រុសស្រី។ លោក​​បានបំរេីវិស័យសិល្បៈតាំងពីវ័យ២៦ឆ្នាំ ជាអ្នកចម្រៀង​អា​យ៉ៃល្បី​ឈ្មោះ​តាំង​ពីសម័យ​សង្គម​រាស្រ្ត​និយម​ រហូតមកដល់បច្ចុប្បន្ន។ កេរ្តិ៍ឈ្មោះជាសិល្បករ អាយ៉ៃរបស់លោក បានល្បីសុះសាយ មានការទទួលស្គាល់ពីមហាជនខ្មែរគ្រប់រូប និងត្រូវបានអ្នកជំនាន់ក្រោយត្រង់ត្រាប់តាម សម្រាប់ជំនាញផ្នែកអាយ៉ៃរបស់លោកផងដែរ៕

គេហទំព័រ E-Arts សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណទុក្ខនេះ និងសូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធវីរសិល្បករ ម៉ក់ កាណេន ហៅលោកតា សាឡាត់ បានឈានដល់សុខគតិភពកុំបីខាន៕

រូបភាព៖ Sabay

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក