ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានថ្លែងនៅសភាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ការពារវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ថាបានធានានូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរក្សាបាននូវស្មារតីរដ្ឋធម្មនុញ្ញ។
លោកក៏បានឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមសង្គមស៊ីវិលមួយចំនួន និងគណបក្សចំនួន៤ ដែលប្រឆាំងទៅនឹងការធ្វើវិសោធនកម្មនេះ។