ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

និយ័តករធានារ៉ាប់រងកម្ពុជា៖ ការទិញធានារ៉ាប់រងយានយន្តមិនគួរត្រូវបានគេមើលក្នុងផ្លូវអវិជ្ជមាន

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថាការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គម សម្រាប់បុគ្គលម្នាក់ៗដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ និងត្រូវបានដាក់ឱ្យអនុវត្តស្ទើរគ្រប់ប្រទេសលើសកលលោក។ ហើយសេវានេះមិនគួរត្រូវបានមើលក្នុងអវិជ្ជមាននោះទេ។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញកាលពីថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២២ និយ័តករធានារ៉ាប់រងកម្ពុជា ថាការធានារ៉ាប់រងយានយន្តនឹងផ្តល់ជូនម្ចាស់យានយន្តនូវការទទួលខុសត្រូវលើការទូទាត់សំណងជូនជនរងគ្រោះ ដែលជាយន្តការនៃការផ្ទេរហានិភ័យរបស់ម្ចាស់យានយន្តសម្រាប់សម្រាលបន្ទុកហិរញ្ញវត្ថុនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសសម្រាប់ជនរងគ្រោះ។

និយ័តករលើកឡើងថា៖ «ករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រងនោះរាល់ការចំណាយ ឬការខូចខាតនឹងត្រូវប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួនថែមទាំងអាចឈានដល់ការខ្ចីបុលគេបន្ថែមទៀត ដែលធ្វើឱ្យបន្ទុក សេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ»។

ជាការពិតណាស់ ការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ គឺជាហេតុការណ៍ចៃដន្យ ដែលបានបង្កការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ជាពិសេសជនរងគ្រោះដែលទទួលរងរបួស លើរាងកាយ ឬមរណភាព។ ជនរងគ្រោះដែលរងរបួសត្រូវការចំណាយលើការព្យាបាល ចំណែកឯអ្នកទទួល មរណភាព ត្រូវបាត់បង់ចំណូលសេដ្ឋកិច្ចគ្រួសារ។

ជាក់ស្ដែងនៅក្នុងរបាយការណ៍សិក្សារបស់កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ដែលធ្វើការវាយតម្លៃទៅលើការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ បង្ហាញថា គ្រាន់តែការចំណាយលើការព្យាបាលរបួសរបស់ជនរងគ្រោះដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍មានទំហំទឹកប្រាក់ប្រមាណ ៣៤លានដុល្លារអាមេរិក នេះមិនរាប់បញ្ចូលការខាតបង់សេដ្ឋកិច្ចដោយការបាត់បង់ឱកាសរកចំណូលរបស់ជនរងគ្រោះដែលទទួលមរណភាពនិងមានពិការភាពជា អចិន្ត្រៃយ៍ និងការខូចខាតទ្រព្យសម្បត្តិនៅក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នៅឡើយទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក