ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូវីដ-១៩ កាន់តែវាយប្រហារព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាមេរិកខាងត្បូង COPA America

ប្រេស៊ីល៖ ក្រុមជម្រើសជាតិជម្រើសជាតិបូលីវៀ និងក្រុមជម្រើសជាតិឈីលី បានបន្តរាយការណ៍ពីករណីរកឃើញសមាជិកក្រុម ព្រមទាំងកីឡាករមានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃនេះ ខណៈដែលពួកគេគឺជាក្រុមទី៣ និងទី៤ ហើយក្នុងចំណោមក្រុមទាំង ១០ ដែលចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ COPA America ឆ្នាំនេះដែលមានវិជ្ជមានកូវីដ-១៩។

ក្រុមជម្រើសជាតិវេណេហ្សុយអេឡា​ និងក្រុមជម្រើសជាតិកូឡុំប៊ី គឺជាក្រុមដំបូងដែលរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ និងថ្ងៃទី១៣ ខែមិថុនានេះ នាអំឡុងការប្រកួតពានជើងឯកអាមេរិកខាងត្បូង ដែលរៀបចំជាម្ចាស់ផ្ទះដោយប្រទេសប្រេស៊ីល ខណៈដែលប្រទេសនេះគឺជាប្រទេសលំដាប់ទី៣លើពិភពលោក ដែលមានអត្រាអ្នកឆ្លងវីរុសនេះខ្ពស់ជាងគេលើពិភពលោក។ 

ក្រុមឈីលីបាននិយាយថា សមាជិករបស់ក្រុមជម្រើសជាតិខ្លួនមួយចំនួន បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ស្របពេលដែលពួកគេត្រូវបានសម្រាកព្យាបាល និងកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករួចរាល់។ យ៉ាងណាក៏ដោយ ឈីលីមិនបានបង្ហាញច្បាស់ថា មន្រ្តីក្រុម ឬកីឡាកររូបណាឡើយដែលជាអ្នកវិជ្ជមាន។ ឈីលី ក្រោយប្រកួតស្មើ១-១ ថ្ងៃបើកឆាកទល់នឹងក្រុមអាហ្សង់ទីន កំពុងត្រៀមបន្តការប្រកួតទី២ ទល់នឹងក្រុមជម្រើសជាតិបូលីវៀនៅថ្ងៃសុក្រនេះ។

ដោយឡែក ក្រុមជម្រើសជាតិបូលីវៀវិញ បានធ្វើការបង្ហាញមុខសមាជិកក្រុមចំនួន ២នាក់ដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ រួមមានខ្សែការពារវ័យ ២៩ឆ្នាំ Oscar Ribera និងខ្សែប្រយុទ្ធក្លិប SPAL Jaume Cuellar ខណៈកន្លងមក សមាជិកក្រុមចំនួន ៣រូបក៏ត្រូវបានតេស្តវិជ្ជមានផងដែរ រួមបញ្ចូលទាំងកីឡាករខ្សែប្រយុទ្ធ Marcelo Martins ផងដែរ។ Marcelo Martins ក៏ធ្លាប់បានរិះគន់ចំៗទល់នឹងសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ថា ការបង្ខំចិត្តរៀបចំការប្រកួត COPA Aamerica ក្នុងពេលនេះ គឺផ្តោតតែលើហេតុផលហិរញ្ញវត្ថុប៉ុណ្ណោះ ដោយពុំបានយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់កីឡាករ និងក្រុមការងារទាំងអស់ឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក