ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រី កើត រិទ្ធ ថាគណបក្សដែលទាមទារឱ្យទម្លាក់ចោលច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញគឺដើម្បីប្រយោជន៍ របស់ពួកគេប៉ុណ្ណោះ

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ បានឆ្លើយតបទៅគណបក្សទាំង៤ ដែលបានដាក់ញាត្តិស្នើសុំទៅរដ្ឋសភាឱ្យទម្លាក់ចោលច្បាប់វិសោធនកម្មធម្មនុញ្ញលើកទី១០ ថាមិនបានយល់ដឹងពីច្បាប់ និងកំពុងធ្វើសកម្មភាពដើម្បីតែជាប្រយោជន៍ទៅថ្ងៃអនាគតរបស់គណបក្សខ្លួន។

ថ្លែងក្នុងវិមានសភាការពារច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងការពារនូវវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះដោយថាការធ្វើវិសោធនកម្មនេះបានការពារដល់គោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងធានាដល់ស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កាន់តែត្រូវបានលើកតម្កើន។

លោកបានថាឆ្លើយតបទៅគណបក្សចំនួន៤ ដែលទាមទារឱ្យទម្លាក់ចោលច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនេះគឺធ្វើដើម្បីតែប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះ។

លោកថា៖ «ដូច្នេះការប្រកាសរបស់គណបក្សទាំង៤ ដែលថាមិនគាំទ្រការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញវាគឺជារឿងធម្មតាប៉ុន្ដែពុំមែនផ្អែកលើការការពាររបបសភានិយមឬរបបប្រជាធិបតេយ្យសេរីពហុបក្សនោះទេ។ ប៉ុន្ដែគឺគ្រាន់តែដើម្បីការពារផលប្រយោជន៍របស់ខ្លួនជាយថាហេតុនាថ្ងៃអនាគតតែប៉ុណ្ណោះ»

រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។

សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

PHOTO: KOK KY and KOSAL

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក