ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: រដ្ឋសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នៃរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់វិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។

សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ បន្ទាប់ពីមានការជជែកវែកញែករវាងសមាជិកសភា និងតំណាងរាជរដ្ឋាភិបាលលោក ប៊ិន ឈិន និងរដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ។

ប្រធានគណៈកម្មាធិការជំនាញទី៦ នៃរដ្ឋសភាលោក ប៉ែន បញ្ញា បានជម្រាបជូនទៅប្រធានរដ្ឋសភាថាគណៈកម្មការគាំទ្រសេចក្ដីព្រាងច្បាប់នេះទាំងស្រុងដោយគ្មានកែប្រែ និងស្នើឱ្យរដ្ឋសភាធ្វើការប្រជុំពិភាក្សា។

តំណាងរាជរដ្ឋាភិបាលលោក ប៊ិន ឈិន ថាច្បាប់នេះធ្វើឡើងដើម្បីធានាដល់ស្ថិរភាពការដំណើរការរបស់រដ្ឋាភិបាល និងការពារសេចក្ដីសុខ រីកចម្រើនរបស់ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ ក៏បានការពារនូវច្បាប់នេះពីការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួន និងគណបក្សចំនួន៤ផងដែរដោយថាការលើកឡើងរបស់ពួកគេគឺជាការលើកឡើងដោយគ្មានមូលដ្ឋាន មិនយល់ពីច្បាប់ ខុសពីការពិត និងដើម្បីតែផលប្រយោជន៍របស់ក្រុមគណបក្សទាំងនោះនាថ្ងៃអនាគតប៉ុណ្ណោះមិនមែនគិតពីប្រយោជន៍ជាតិប្រជាជននោះទេ។

ពុំមានការស្នើសុំពីសមាជិកសភាដើម្បីពិភាក្សាជជែកវែកញែកលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះនោះទេ។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រម និងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

PHOTO: KOK KY and KOSAL


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក