ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Neymar តាមកាន់តែកៀកកំណត់ត្រាស្តេចបាល់ទាត់ Pele ក្រោយស៊ុតចូលប៉េរូព្រឹកមិញ

ប្រេស៊ីល៖ តារាបាល់ទាត់ឆ្នើម Neymar Jr បានស៊ុតបញ្ចូលទីគ្រាប់ទី៦៨ ឱ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងជ័យជម្នះ ៤-០ ការប្រកួត​ COPA AMERICA ទល់នឹងក្រុមជម្រើសជាតិប៉េរូ និងបានវ៉ាផុតកំណត់ត្រារបស់អតីតវីរបុរសប្រេស៊ីល Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតទីឱ្យក្រុមជម្រើសជាតិប្រេស៊ីលគ្រប់ព្រឹត្តិការណ៍ទាំងអស់។ 

គ្រាប់បាល់ទាំង ៦៨គ្រាប់ធ្វើបាន ក្រោយពីការបង្ហាញខ្លួនសរុប ១០៧ ប្រកួតជាមួយក្រុមជម្រើសជាតិ ហើយនៅសល់ត្រឹមតែ ៩គ្រាប់ទៀតប៉ុណ្ណោះ Neymar នឹងតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទី ៧៧គ្រាប់ជាមួយក្រុមជម្រើសជាតិ ដែលស្មើនឹងកំណត់ត្រាដែលកំពុងគ្រប់គ្រងដោយអតីតតារាបាល់ទាត់វ័យ៨០ឆ្នាំ Pele។

Neymar បាននិយាយទាំងទឹកភ្នែករលីងរលោងថា៖ "វាពិតជាកិត្តិយសខ្ពង់ខ្ពស់ណាស់សម្រាប់ខ្ញុំ ដែលបានចូលរួម នឹងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់បាល់ទាត់ប្រេស៊ីល។ និយាយដោយស្មោះត្រង់! ក្តីសុបិន្តរបស់ខ្ញុំគឺការលេងឱ្យប្រេស៊ីល ពាក់អាវជម្រើសជាតិប្រេស៊ីល ហើយខ្ញុំមិនដែលស្រមៃថាខ្ញុំអាចឈានមកដល់ចំនុចនេះឡើយ"។ FIFA បានសរសេរនៅលើ Twitter ថា គ្រាប់បាល់បញ្ចូលទីរបស់ Neymar បានធ្វើឱ្យគេក្លាយជាកីឡាករក្នុងលំដាប់កំពូលទាំង ២០នាក់ ដែលរកគ្រាប់ស៊ុតបញ្ចូលទីច្រើនបំផុតឱ្យក្រុមជម្រើសជាតិ។ 

ដោយឡែក សម្រាប់លោក Pele ដែលជាម្ចាស់កំណត់ត្រាផ្ទាល់បានសរសេរនៅលើ Instagram ផ្ទាល់ខ្លួនរបស់លោកថា៖ "ថ្ងៃនេះ! គេ (Neymar) បានឈានមួយជំហានទៀត ក្នុងការខិតជិតទៅកាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតឱ្យក្រុមជម្រើសជាតិ។ ខ្ញុំគាំទ្រគេឱ្យបានឈានដល់ចំនុចនោះ ជាមួយមោទនភាព ព្រមទាំងសេចក្តីរំភើបដូចថ្ងៃដំបូងដែលខ្ញុំបានឃើញគេបង្ហាញខ្លួនជាមួយក្រុមប្រេស៊ីល"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក