វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩នៅថ្ងៃនេះបន្ទាប់ពីបានឆ្លងកាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ។
លោក ចូ បៃឌិន បានសរសេរនៅលើហ្វេសបុកផេករបស់លោកថា៖ «ត្រឡប់ទៅអវិជ្ជមានវិញ។ សូមអរគុណដល់គ្រូពេទ្យសម្រាប់ការថែទាំដ៏ល្អ និងចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា» ។
កាលពីថ្ងៃទី២១ ខែកក្កដា សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកអាយុ៧៩ឆ្នាំ លោក ចូ បៃដិន បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នឹងត្រូវបានដាក់នៅសម្រាកដាច់ដោយឡែក។ គិតមកដល់ថ្ងៃនេះមានរយៈពេលប្រមាណ ៦ថ្ងៃហើយ៕