ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទូតបារាំងសាទរការរីកចម្រើនរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំង

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតបារាំងលោកស្រី អេវ៉ា ង្វៀន ប៊ិញ Eva Nguyen Binh ដែលទទួលជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូតបានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជនាយករដ្ឋមន្រ្តីនៅឯវិមានសន្តិភាពរាជធានីភ្នំពេញនាព្រឹកនេះ។

ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺលោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា លោកស្រិឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីចំពោះ “កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ” របស់លោកស្រី។ ក្នុងបេសកកម្មរយៈពេល ៤ ឆ្នាំនៅប្រទេសកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូតក៏បានកត់សម្គាល់ផងដែរថា លោកស្រីបានជួបជាមួយសម្តេចតជោនាយករដ្ឋមន្រ្តីនិងមន្រ្តីកម្ពុជាគ្រប់ជាន់ថ្នាក់ បានធ្វើការពិភាក្សាដោយបើកចំហនិងស្មោះត្រង់។ លោកស្រីបានលើកឡើងថា នេះគឺជាកត្តាគន្លឹះក្នុងជោគជ័យនៃការពង្រីកនិងពង្រឹងទំនាក់ទំនងទ្វេភាគី។

លោកស្រីបានបន្តទៀតថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍហើយបានសាទរចំពោះការរីកចម្រើនរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ជាពិសេសការចាក់វ៉ាក់សាំង។ លោកស្រីបន្តថារដ្ឋាភិបាលបារាំងរួមជាមួយវិស័យឯកជនបារាំងនឹងបន្តធ្វើការជាមួយកម្ពុជាដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិស្ថាន ក៏ដូចជាសហការជាមួយកម្ពុជាលើវិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ សវប្បធម៌ និង ការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាការឆ្លើយតបនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំងដែលបានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ដែលវិទ្យាស្ថានប៉ាស្ទ័របានដើរតួយ៉ាងសំខាន់។ សម្តេចតេជោក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតថាយុទ្ធសាស្ត្ររបស់កម្ពុជាគឺផ្តល់វ៉ាក់សាំងដល់ប្រជាជនទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក