ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក គីម រិទ្ធី ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារជំនួសលោក ប្រាក់ សុវណ្ណ។
ក្នុងព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះបាទបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក គីម រិទ្ធី ឱ្យមានឋាន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងបានត្រាស់បង្គាប់ឱ្យនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខានេះតទៅផងដែរ៕