ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងសុខាភិបាលច្រានចោលព័ត៌មានដែលថាមានករណីផ្ទុះឡើងនៃជំងឺអុតស្វានៅសៀមរាប

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានច្រានចោលព័ត៌មានដែលថាមានស្ត្រីមានផ្ទៃពោះម្នាក់នៅខេត្តសៀមរាបបានឆ្លងនូវជំងឹអុតស្វា។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃពុធ ទី២៧ ខែកក្កដានេះ ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រោយមានព័ត៌មានដែលថាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ រស់នៅសង្កាត់ស្លក្រាម ខេត្តសៀមរាប សង្ស័យមានផ្ទុកជំងឺអុតស្វា ក្រុមការងារក្រសួងបានចុះសាកសួរពិនិត្យ ស្ថានភាពអ្នកជំងឺផ្ទាល់ និងបានយកវត្ថុសំណាករបស់អ្នកជំងឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផល«អវិជ្ជមានវីរុសអុតស្វា» នៅថ្ងៃទី២៧ ខែកក្កដានេះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា»។

បើតាមក្រសួងសុខាភិបាលបច្ចុប្បន្នស្ត្រីខាងលើមានស្ថានភាពវិវត្តន៍ទៅរកការធូរស្រាលជាបណ្តើរៗ ក្រោមការជួយពិនិត្យ តាមដាន និងព្យាបាលជំងឺនេះជូនគាត់ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក