ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអំពាវនាវដល់សប្បុរសជនជួយគាំទ្រអង្គការអភិវឌ្ឍន៍កុមារកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសជួយឧបត្ថម្ភគាំទ្រអង្គការការការអភិវឌ្ឍន៍កុមារកម្ពុជាដើម្បីបន្តជួយដល់កុមារជួបការលំបាក។

ការអំពាវនេះធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី រួមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយក នូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា និងថវិកា ដើម្បីជាទឹកចិត្តនិងជាការរួមចំណែក ជួយឧបត្ថម្ភគាំទ្រដល់កុមារដែលកំពុងស្នាក់នៅនិងសិក្សា នៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។

នេះជាដំណើរចុះទស្សនកិច្ចលើកទី១០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទៅកាន់អង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមានបេសកកម្មក្នុងការជួយចិញ្ចឹមបីបាច់ និងផ្ដល់ការអប់រំសិក្សាដល់កុមារកំព្រានិងទីទ័លក្រនៅកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាប់ផ្តើមទំនាក់ទំនងជាមួយអង្គការនេះ ចាប់តាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដើរតួនាទីក្នុងការសម្របសម្រួលជាមួយប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) និងប្រធានអង្គការការអភិវឌ្ឍន៍កុមារកម្ពុជាដើម្បីយកកុមារតាមម្ដាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ទៅចិញ្ចឹម និងផ្ដល់ការរៀនសូត្រនៅក្នុងអង្គការ។

កន្លងមកអង្គការការអភិវឌ្ឍន៍កុមារកម្ពុជាតែងតែផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក្នុងការទទួលយកជាបន្តបន្ទាប់នូវកុមារតាមម្ដាយដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែដើម្បីចិញ្ចឹមបីបាច់ថែរក្សានិងផ្តល់ការអប់រំរៀនសូត្រ។

សកម្មភាពទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសសូមជួយឧបត្ថម្ភគាំទ្រអង្គការនេះ ដើម្បីបន្តជួយដល់កុមារជួបការលំបាកនៅកម្ពុជា។ ទំនាក់ទំនងឧបត្ថម្ភ តាមរយៈ លោកស្រី ឈូក សីហា នាយិកាប្រតិបត្តិអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា ០១២ ២៥៩ ៦៥១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក