ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះរាជទ្រព្យ ១,៥លានដុល្លាររបស់ព្រះមហាក្សត្រ និងព្រះវររាជមាតាសម្រាប់ជួយដល់វិស័យមីនត្រូវបានយកទៅប្រគល់ជូនរដ្ឋាភិបាល

ភ្នំពេញ៖ រាជទ្រព្យរបស់ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ចំនួន ១,៥លានដុល្លារអាមេរិក ត្រូវបានតំណាងព្រះមហាក្សត្របានយកទៅប្រគល់ជូនតំណាងរាជរដ្ឋាភិបាលនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ ព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។

តំណាងក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក គុយ សុផល បាននាំយកព្រះរាជសារលិខិត និងរាជទ្រព្យរបស់ព្រះមហាក្សត្រ និងព្រះវររាជមាតាមកប្រគល់ជូនតំណាងរាជរដ្ឋាភិបាលដែលទទួលដោយរដ្ឋលេខាធិការស្ដីទីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សេង ទៀង អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាលោក លី ធុជ និងអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា។

ក្នុងឱកាសនោះលោក គុយ សុផល បានប្រគល់រាជសាររបស់ព្រះមហាក្សត្រ និងព្រះវររាជមាតាដែលផ្ញើជូននាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន នឹងបានប្រគល់រាជទ្រព្យក្នុងពេលជាមួយគ្នា។

ក្នុងរាជសារនោះអង្គព្រះមហាក្សត្រ និងព្រះវររាជមាតាបានជូនពរ៖ «សម្ដេចអគ្គមហាសេនាបតី និងសមាជិក-សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្វាយលិខិតថ្លែងអំណរគុណព្រះអង្គទាំងទ្វេវិញដែលបានប្រទានថវិកាដល់សម្ដេច សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោថា៖ «តបចំពោះព្រះរាជគុណូបការៈ ព្រមទាំងព្រះរាជហឬទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ខណៈនេះទូព្រះបង្គំជាខ្ញុំព្រមទាំងសមាជិក សមាជិកាគ្រប់រូប នៃរាជរដ្ឋាភិបាល សូមលំឱនកាយថ្វាយព្រះសព្ទសាធុការបវរមហាប្រសើរសូមព្រះករុណាជាអម្ចាស់ ទ្រង់ស្ដេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

បច្ចុប្បន្នកម្ពុជានៅសល់ផ្ទៃដីដែលនៅសល់គ្រាប់មីនជិត ២ពាន់គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីនជាង ១ម៉ឺន៤ពាន់ចម្ការ)។

របាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីននៅទូទាំងប្រទេស សម្រេចបានផ្ទៃដីជាង ២ពាន់៤រយលានម៉ែត្រក្រឡា កំទេចចោលមីនប្រឆាំងមនុស្សជាង ១លាន គ្រាប់ មីនតោនជាង ២៦ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួនជាង ៣លានគ្រាប់។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦៥ ០០៣នាក់ ស្ត្រី៤ ៧៩៣នាក់ កុមារា ៦ ១០៦នាក់ កុមារី ១ ៣៩៣នាក់ ក្នុងនោះស្លាប់ ១៩ ៨១៨នាក់ ពិការ ៩ ០៧៧នាក់ និងរបួស ៣៦ ១០៨នាក់។

សប្បុរសជនដែលចង់បរិច្ចាក តាមធនាគារ ABA មានលេខកុង ០០៤១៩៣៧១៦ (លុយរៀល) ៤៤៤៤៤៥៥៥៥ (លុយដុល្លារ) ធនាគារអេស៊ីលីដា ០០០១០៤៥៣៨៨៨៨៩៩ (លុយរៀល) ០០០១០៤៥៣៨៨៨៨៨៨ (លុយដុល្លារ) និងធនាគារកាណាឌីយ៉ា ០០១០០០៥៦៥៦៦៤៣ (ប្រាក់រៀល) ០០១០០០៥៦៥៦៦៣៥ (ប្រាក់ដុល្លារ)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក