ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអបអរសាទរចំពោះវឌ្ឍនភាព១០ឆ្នាំរបស់ក្រុមហ៊ុន Minebea Mitsumi

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះវឌ្ឍនភាព១០ឆ្នាំនៃក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុនដែលបានរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជាជាច្រើន។ លើសពីនោះសម្ដេចក៏នឹងអញ្ជើញជាអធិបតីនៃខួប១០ឆ្នាំរបស់ក្រុមហ៊ុននេះនៅកម្ពុជាផងដែរ។

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ នាយកប្រតិបត្តិក្រុមហ៊ុន Minebea លោក យ៉ូស៊ីហ៊ីសា កែនុម៉ា បានជម្រាបជូនសម្ដេចតេជោពីវឌ្ឍនភាពនៃក្រុមហ៊ុន Minebea កម្ពុជាថា រហូតមកដល់ពេលនេះក្រុមហ៊ុនបានប្រតិបត្តិការនៅកម្ពុជាមានរយៈពេល ១០ឆ្នាំហើយ ដែលបានដាក់ទុនវិនិយោគជាង ១០លានដុល្លារនៅកម្ពុជា ដោយយកចិត្តទុកដាក់ខ្លាំងទៅលើតម្លៃ សេដ្ឋកិច្ច ល្បឿនលឿន និងយកចិត្តទុកដាក់ខ្លាំងលើបរិស្ថាន។

ក្រុមហ៊ុននេះបានតម្លើងអំពូល LED បានជិត ២ម៉ឺនអំពូលដែលបានចូលរួមការពារនូវបរិស្ថាន និងកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីបានជាង ១លានដុល្លារក្នុងមួយឆ្នាំផងដែរ។

ក្នុងឱកាសនោះដែរដើម្បីអបអរនូវខួប១០ឆ្នាំនៃការបង្កើតក្រុមហ៊ុននៅកម្ពុជា លោក យ៉ូស៊ីហ៊ីសា បានគោរពអញ្ជើញសម្ដេចតេជោធ្វើជាអធិបតីនៃការប្រារព្ធខួប១០ឆ្នាំនៃក្រុមហ៊ុនផងដែរ។

នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានទទួលយកការគោរពអញ្ជើញនេះ។ សម្ដេចបានសម្ដែងនូវការរីករាយដែលក្រុមហ៊ុន Minebea បានទទួលជោគជ័យ និងពង្រីកសកម្មភាពខ្លួនជាបន្តបន្ទាប់មក។

ក្នុងឱកាសនេះសម្ដេចក៏បានរម្លឹកពីប្រវត្តិក្រុមហ៊ុននេះនៅកម្ពុជានឹងការសម្រេចចិត្តរបស់សម្ដេចនៅពេល១០ឆ្នាំមុនថា៖ «ពេលនោះសម្ដេចអនុវត្តន៍នូវយុទ្ធសាស្ត្រ២គឺ ត្រីណាមកដល់មុនគឺត្រូវចាប់យកត្រីនោះ និងធ្វើឱ្យក្រុមហ៊ុនណាដែលមកកម្ពុជាគឺត្រូវធ្វើឱ្យមានជំនឿចិត្តលើកម្ពុជា»។

Minebea Mitsumi, Inc គឺជាសាជីវកម្មចម្រុះជាតិសាសន៍របស់ជប៉ុន និងជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិក។ ក្នុងឆ្នាំ២០១០ ក្រុមហ៊ុននេះបានបង្កើតបុត្រសម្ព័ន្ធមួយនៅកម្ពុជា ដើម្បីផលិតគ្រឿងអេឡិចត្រូនិក និងបានបើកផលិតកម្មនៅឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសម្រាប់បម្រើការងារមានប្រមាណ៩ពាន់នាក់៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក