ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៩ករណីថ្មី (ឆ្លងថ្មីសហគមន៍១៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមានករណីនាំចូលថ្មីចំនួន ១នាក់ និងមានអ្នកជំងឺជាសះស្បើយចំនួន ១៣នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,៦៣១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,៤២១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២២៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៨២២ករណី(ជាប្រភេទអូមីក្រុង) ៕