ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានអាស៊ាន៖ ការអនុវត្ដទោសប្រហារជីវិតតែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានគឺជា «ទង្វើមិនអាចអត់ឱនបាន»

ភ្នំពេញ៖ ប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានបរិហារនិងសម្ដែងការខកចិត្តចំពោះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានប្រហារជីវិតសកម្មជនប្រឆាំង ៤នាក់កាលពីចុងសប្ដាហ៍មុន។ សម្ដេចបានចាត់ទុកសកម្មភាពនេះជាសកម្មភាព មួយដែលមិនអាចអត់ឱនបាន «ធ្ងន់ធ្ងរណាស់» ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងទៅរកការសន្ដិភាព។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ានកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញធ្វើយ៉ាងណាឱ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការ ជាក់ស្តែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើនេះក៏បានអំពាវនាវដល់ភាគីទាំងអស់ឱ្យជៀសវាងនូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាព ទាំងនៅមីយ៉ាន់ម៉ានិងក្នុងតំបន់ទាំងមូល។

ការអំពាវនាវនេះធ្វើឡើងក្រោយពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រហារជីវិតដោយព្យូរកសកម្មជនប្រឆាំង ៤នាក់ដែលមានឈ្មោះ លោក ភ្យូ ហ្សេយ៉ា ថរ លោក ក្យរ មីនយូ លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស។

ប្រធានអាស៊ានសម្ដេចតេជោថា៖ «ការអនុវត្ដទោសប្រហារជីវិត តែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ គឺជាទង្វើមិនអាចអត់ឱនបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្ដកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺការកសាងភាពជឿជាក់និងទំនុកចិត្ដ ដើម្បីឲ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់»

ទោះបីជាមានការខកបំណងក្ដី ប្រធានអាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្រ្តជួយមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាព និងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ាខ្លួនឯង ស្របទៅតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងធម្មនុញ្ញអាស៊ាន។

ប្រធានអាស៊ានបានបញ្ជាក់ថា៖ «ទាំងនេះគឺជាតម្រូវការបន្ទាន់ ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតមនុស្សកាន់តែច្រើន និងបំបាត់នូវទុក្ខវេទនារបស់ប្រជាជន»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ានម៉ាបានចុះផ្សាយកាលពីថ្ងៃចន្ទថា អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយអនុវត្ត «អំពើភេរវកម្ម» ដែលនេះជាការប្រហារជីវិតលើកដំបូងរបស់ប្រទេសអាស៊ីអាគ្នេយ៍ដែលពុំបានកើតមានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ បុរសទាំងបួននាក់នេះត្រូវបានចោទប្រកាន់ថាបានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក