ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលនឹងប្រគល់បុរសកើតអុតស្វាដែលរត់គេចពីការព្យាបាលទៅឱ្យសមត្ថកិច្ចបន្តនីតិវិធីក្រោយពីព្យាបាលជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថាក្រោយពីព្យាបាលជាមន្ត្រីក្រសួងសុខាភិបាលនឹងបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាដែលផ្ទុកជំងឺអុតស្វាហើយរត់គេចខ្លួនទៅឱ្យនគរបាលបន្តនីតិវិធីដោយសារតែបុរសរូបនេះបានគេចវះពីការព្យាបាលព្យាយាមលាក់ខ្លួនពីសមត្ថកិច្ច។

បុរសជនជាតិនីហ្សេរីយ៉ា អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ ដែលមានផ្ទុកជំងឺអុតស្វាបានរត់គេចខ្លួនពីការព្យាបាលនៅប្រទេសថៃ និងបានចូលមកកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅក្រោយមួយថ្ងៃសមត្ថកិច្ចកម្ពុជាបានស្វែងរកឃើញបុរសនេះនៅទីក្រុងភ្នំពេញ នឹងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅយប់ដាក់ព្យាបាលនោះបុរសជនជាតិនីហ្សេរីយ៉ារូបនេះក៏បានព្យាយាមរត់គេចម្ដងទៀតផងដែរ តែមិនបានសម្រេច។

មកពេលនេះមានរយៈពេល២ថ្ងៃហើយដែលបុរសនេះកំពុងដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យកម្ពុជា ខណៈស្ថានភាពសុខភាពរបស់គាត់គឺនៅធម្មតាមិនមានរោគសញ្ញាអ្វីកើតឡើងនៅឡើយទេ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន។

លោកស្រីបញ្ជាក់ថាក្រោយពីព្យាបាល អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) នឹងត្រូវបញ្ជូនឱ្យនគរបាលបន្តនីតិវិធី។

លោកស្រី ឱ វណ្ណឌីន៖ «ខាងសុខាភិបាលគឺបន្តការព្យាបាលឱ្យជា បន្តមកទៀតវាអាស្រ័យលើនីតិវិធីរដ្ឋបាលនិងផ្លូវច្បាប់កម្ពុជាជាពិសេសខាងសមត្ថកិច្ចដែលលោកនឹងធ្វើការចាត់ចែងជាបន្តបន្ទាប់ទៀត»។

ជាមួយគ្នានេះលោកស្រីក៏បានបញ្ជាក់ពីស្ថានភាពរបស់អ្នកប៉ះពាល់ផ្ទាល់ជាមួយ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) ផងដែរ ដែលពេលនេះពួកគេនៅតែមានស្ថានភាពល្អប្រសើរមិនមានរោគសញ្ញានៃជំងឺអុតស្វាកើតឡើងឡើយ។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាត្រា៨ ចែងអំពីការគេចវេះពីការតម្រូវឱ្យព្យាបាលឬគេចចេញពីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ទៅ៥ឆ្នាំ និងពិន័យជាំប្រាក់ពី៥លានរៀល ដល់២០លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំកាលបើអំពើខាងលើបណ្ដាលឱ្យមានការចម្លងដល់អ្នកដទៃ។

ទោះជាយ៉ាងណាបុគ្គលដែលប្រព្រឹត្តិនេះអាចរួចផុតពីការទទួលខុសត្រូវ ឬទទួលបាននូវការសម្រាលការទទួលខុសត្រូវប្រសិនបើបុគ្គលនោះបានបង្ហាញប្រាប់ព័ត៌មានដល់មន្ត្រីសុខាភិបាលឬមន្ត្រីមានសមត្ថកិច្ច ឬបានផ្ដល់កិច្ចសហការចាំបាច់នានាដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យទាន់ពេលវេលា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក