ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសេដ្ឋកិច្ចអំពាវនាវឱ្យមានការសហការក្នុងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS លោក ហ៊ាន សាហ៊ីប បានអំពាវនាវទៅកាន់ក្រសួង ស្ថាប័នទាំង១២ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ បន្តចូលរួម និងសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន និងអង្គភាពប្រតិបត្តិ ក្នុងការទទួលបាននូវថវិកាបានទាន់ពេលវេលា ដើម្បីឆ្លើយតបដល់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាពប្រសើរឡើង និងបានទាន់ពេលវេលាជាងមុន។

លោក ហ៊ាន សាហ៊ីប លើកឡើងបែបនេះក្នុងកម្មវិធី «បញ្ជ្រាបការយល់ដឹងស្តីពីមុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ» ជូនថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង-ស្ថាប័នចំនួន១២ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ តាមប្រព័ន្ធអនឡាញថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកបានលើកឡើងថា បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS បានបន្ថែមមុខងារផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញជូនដល់ក្រសួង-ស្ថាប័នទាំង ១២ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដែលនឹងឱ្យអនុវត្តពេញលេញនៅក្នុងឆ្នាំ២០២៣ ខាងមុខ។

លោកថាប្រព័ន្ធនេះនឹង «ជួយបង្កើនល្បឿន និង វិសាលភាពប្រកបដោយឧត្តមានុពល ក្នុងការសម្រួលដល់ប្រសិទ្ធភាពការងាររបស់ខ្លួន ដើម្បីបម្រើដល់សាធារណជន»

លោកបានជំរុញឱ្យគ្រប់ក្រសួង ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច ខេត្ត-រាជធានីទាំងអស់ ប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធ FMIS នេះ និងបន្តពង្រឹងសមត្ថភាពរបស់មន្ត្រី ដើម្បីសម្របនិងចាប់យកឱកាសនៃការផ្លាស់ប្តូរនេះ។

លោកថា៖ «ការផ្លាស់ប្តូរនៅតែបន្តមានឥតឈប់ និង មិនអាចបកក្រោយបានឡើយ បើសិនជាយើងមិនយកចិត្តទុកដាក់ នោះយើងនឹងតាមមិនទាន់គេឡើយ ករណីនេះគឺប្រៀបបានដូចគ្នាទៅនឹងការអភិវឌ្ឍប្រទេសឱ្យតាមទាន់ទៅនឹងប្រទេសក្នុងតំបន់ និងសកលលោក ព្រោះយើងទាំងអស់គ្នាបានទទួលស្គាល់ថា អ្វីដែលសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនោះគឺ ត្រូវចេញពីធនធានមនុស្សដែលជាកម្លាំងរុញច្រានរាល់សកម្មភាពទាំងអស់ឱ្យវិវឌ្ឍន៍ទៅមុខបាន»

លោករដ្ឋលេខាធិការបានស្នើឱ្យមានការរៀបចំក្រុមការងារជំនាញសម្រាប់ចូលរួមពិភាក្សាជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ពីការពង្រីកបន្ថែមនូវមុខងារថ្មីរបស់ប្រព័ន្ធ FMIS បន្ថែមពីនេះត្រូវរៀបចំមន្រ្តីអនុវត្តនូវមុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញឱ្យសមស្របនឹងតួនាទីភារកិច្ចជាក់ស្ដែង។ រៀបចំទីតាំងការងារ សម្រាប់ការបំពាក់សម្ភារប្រើប្រាស់ប្រព័ន្ធ និងពិនិត្យមើលនីតិវិធីអនុវត្តការងារខាងក្រៅប្រព័ន្ធ FMIS ដោយព្យាយាមគិតគូរក្នុងការកាត់បន្ថយជំហាននៃរំហូរនីតិវិធីដែលមិនមានតម្លៃបន្ថែមទៀតក្នុងគម្រោងនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក