ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសង្គមកិច្ចស្នើដល់អ្នកទទួលផលពីកម្មវិធីសាច់ប្រាក់ជំនួយសង្គមប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវថវិកាដែលបានបើកជូន

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើសុំដល់អ្នកដែលទទួលផលពីកម្មវិធីសាច់ប្រាក់ជំនួយសង្គមទាំងអស់ ប្រើប្រាស់ថវិកាដែលទទួលបានដោយត្រឹមត្រូវជៀសវាងការប្រើប្រាស់ក្នុងគោលបំណងអបាយមុខផ្សេងៗដែលប៉ះពាល់ដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ក្រសួងសង្គមកិច្ចបានស្នើដល់អាជ្ញាធរឱ្យអប់រំ និងពិនិត្យលើភាពមិនប្រក្រតីដែលអាចកើតចេញពីការប្រើប្រាស់បណ្ណសមធម៌ដូចជាការយកបណ្ណទៅដាក់បញ្ចាំ ឬប្រើប្រាស់លុយដែលបើកបានយកទៅប្រើក្នុងគោលបំណងអបាយមុខផ្សេងៗ។

ក្នុងករណីដែលពិនិត្យរកឃើញអ្នកដែលទទួលផលប្រើប្រាស់ខុសគោលដៅ អាជ្ញាធរមូលដ្ឋានត្រូវធ្វើការអប់រំជាលាយលក្ខណ៍អក្សរ បើក្នុងករណីមិនរៀងចាលនោះទេ មេឃុំ-ចៅសង្កាត់ ត្រូវធ្វើការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាក្នងុការធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រនោះឡើងវិញ។

គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលបានបើកផ្ដល់ថវិកាជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ អស់ជាង ៧៤៤លានដុល្លារអាមេរិក ដែលមានគ្រួសារដែលទទួលផលជិត ៧០ម៉ឺនគ្រួសារ និងមនុស្សទទួលបានជិត ៣លាននាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក