ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រ និងព្រះរវរាជមាតា ប្រទានរាជទ្រព្យ ១លាន៥សែនដុល្លារ ដល់រដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាមីន

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានប្រោសប្រទានរាជទ្រព្យចំនួន ១លាន៥សែនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស។

ក្នុងព្រះរាជសារលិខិតឡាយព្រះហស្ថលេខា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទាននូវរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារ និងព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ទ្រង់ប្រទាននូវរាជទ្រព្យចំនួន ១លានដុល្លារអាមេរិក។

ក្រៅពីបានប្រទានរាជសម្បត្តិក្នុងការងារមនុស្សធម៌ដ៏ច្រើននេះហើយ ព្រះអង្គទាំងទ្វេរក៏បានជូនពរដល់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងសមាជិក-សមាជិការាជរដ្ឋាភិបាលឱ្យទទួលបាននូវជោគជ័យថ្មីៗទៀតក្នុងបេសកម្មជាតិមាតុភូមិ និងប្រជាជនផងដែរ។

កាលពីថ្ងៃទី៦ ខែកក្កដា នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសពីចលនាជាតិមួយដើម្បីជួយសម្អាតមីននៅកម្ពុជាឆ្ពោះទៅរកប្រទេសគ្មានមីននៅឆ្នាំ២០២៥ ចលនានេះបានបើកទទួលស្វាគមន៍ការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីចូលរួមតាមរយៈការចូលវិភាគទានសប្បុរសជួយដល់អាជ្ញាធរមីនសម្រេចកិច្ចការនេះ។

បច្ចុប្បន្នកម្ពុជានៅសល់ផ្ទៃដីដែលនៅសល់គ្រាប់មីនជិត ២ពាន់គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីនជាង ១ម៉ឺន៤ពាន់ចម្ការ)។

របាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីននៅទូទាំងប្រទេស សម្រេចបានផ្ទៃដីជាង ២ពាន់៤រយលានម៉ែត្រក្រឡា កំទេចចោលមីនប្រឆាំងមនុស្សជាង ១លាន គ្រាប់ មីនតោនជាង ២៦ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួនជាង ៣លានគ្រាប់។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦៥ ០០៣នាក់ ស្ត្រី៤ ៧៩៣នាក់ កុមារា ៦ ១០៦នាក់ កុមារី ១ ៣៩៣នាក់ ក្នុងនោះស្លាប់ ១៩ ៨១៨នាក់ ពិការ ៩ ០៧៧នាក់ និងរបួស ៣៦ ១០៨នាក់។

សប្បុរសជនដែលចង់បរិច្ចាក តាមធនាគារ ABA មានលេខកុង ០០៤១៩៣៧១៦ (លុយរៀល) ៤៤៤៤៤៥៥៥៥ (លុយដុល្លារ) ធនាគារអេស៊ីលីដា ០០០១០៤៥៣៨៨៨៨៩៩ (លុយរៀល) ០០០១០៤៥៣៨៨៨៨៨៨ (លុយដុល្លារ) និងធនាគារកាណាឌីយ៉ា ០០១០០០៥៦៥៦៦៤៣ (ប្រាក់រៀល) ០០១០០០៥៦៥៦៦៣៥ (ប្រាក់ដុល្លារ)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក