សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ប្រធានរដ្ឋសភាចូលរួមសាងសង់វិហារថ្មីមួយក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមើលឃើញពីសភាពចាស់ទ្រុឌទ្រោមនៃវិហារចាស់

ត្បូងឃ្មុំ៖ ព្រះវិហារចាស់ទ្រុឌទ្រោមនៅក្នុងវត្តបុទុមព្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានវាយចោល និងជំនួសមកវិញជាព្រះវិហារថ្មី ក្រោមការផ្តួចផ្តើម សាងសង់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន និងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត និងអ្នកតំណាងរាស្ត្រ កែវ ពិសិដ្ឋ ដោយមានការចូលរួមពីពុទ្ធបរិស័ទមួយចំនួនទៀត។

ការដ្ឋានសាងសង់ព្រះវិហារថ្មីវត្តបុទុមព្រឹក្ស ហៅវត្តពពេលនេះ ត្រូវបានធ្វើពិធីក្រុងពិលីបញ្ចុះ បឋមសីលាបើកការសាងសង់ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ទៅតាមទំនៀមទម្លាប់។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត បានគូសបញ្ជាក់ថា ព្រះវិហារចាស់មានភាពទ្រុឌទ្រោមណាស់ទៅហើយ អាចបាក់ធ្លាក់ត្រង់កន្លែងណាមួយបង្កការគ្រោះថ្នាក់ដល់មនុស្ស ម្យ៉ាងវិញទៀតតាមការពិនិត្យជាក់ស្តែង គឺមិនអាចប្រើប្រាស់បានទៀតទេ ទើបសម្រេចវាយចោលធ្វើថ្មី។

លោកបន្ថែមថា៖ «ថ្វីបើមានអ្នកខ្លះរិះគន់ថាយើងមិនរក្សាវិហារ ចាស់ទុកជាវត្ថុបុរាណក៏ដោយចុះ គឺត្រូវតែវាយចាស់ចោល ធ្វើថ្មីជំនួសតាមការចាំបាច់ជាក់ស្តែង យើងមិន អាចធ្វើទៅតាមអ្នករិះគន់បានឡើយ»

លោករដ្ឋមន្ត្រីបានបន្តថា ព្រះវិហារគឺជាសមិទ្ធផលធំណាស់សម្រាប់ វិស័យព្រះពុទ្ធសាសនា វត្តមិនអាចអត់ព្រះវិហារបានទេ អញ្ចឹងហើយទើបបានជាពុទ្ធបរិស័ទគ្រប់ជំនាន់ រមែងខ្នះខ្នែងរួបរួមកម្លាំងសាមគ្គីគ្នា ក្នុងការប្រមូលបច្ច័យកសាងព្រះវិហារនៅតាមទីអារាមវត្តនៅទូទាំងប្រទេស ដោយការកសាងព្រះវិហារពីជំនាន់មុនត្រូវចំណាយពេលជាច្រើនឆ្នាំ វត្តខ្លះអស់ចៅអធិការបីបួន អង្គក៏មាន តែសម័យឥឡូវមិនដូច្នោះទៀតទេ គឺយើងអាចមានលទ្ធភាពកសាងបានលឿន អាស្រ័យដោយ ប្រទេសជាតិរបស់យើងមានសុខសន្តិភាព មានការអភិវឌ្ឍ ស្ថានភាពជីវភាពគ្រួសារពលរដ្ឋមួយចំនួនធំ ធូរធា ដែលអាចឱ្យការប្រមូលបច្ច័យសម្រាប់ការកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តប្រព្រឹត្តទៅបានលឿន និងឆាប់រហ័ស។

តាមគម្រោងព្រះវិហារថ្មីនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ពោលគឺឱ្យរួចរាល់នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយនឹងចំណាយបច្ច័យប្រមាណ ១ពាន់លានរៀល ឬ២៥ម៉ឺនដុល្លារអាមេរិក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក