ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទូរគមនាគមន៍ណែនាំឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់បញ្ឈប់សេវាខ្ចីលុយជូនអតិថិជន

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជាបានណែនាំឱ្យប្រតិបត្តិករទូរសព្ទទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់សេវាខ្ចីលុយជូនអតិថិជនបន្តទៀត ដើម្បីជៀសវាងកុំឱ្យមានការភាន់ច្រឡំផ្សេងៗ ក្នុងគោលដៅការពារ ផលប្រយោជន៍របស់អ្នកប្រើប្រាស់។

វិធានការនេះធ្វើឡើងបន្ទាប់ពីមន្ត្រីក្រសួងប្រៃសនីយ និងទូរគមនាគមន៍ស្រាវជ្រាវលើករណីមួយដែលអតិថិជនមានការខឹងសម្បាលើក្រុមហ៊ុនទូរសព្ទមួយដែលកាត់លុយដោយគាត់មិនបានដឹង។

ក្រសួងបានឲ្យដឹងថា៖ «ក្រោយពីបានពិនិត្យ និងសាកសួរ លោកស្រី កុល សុខគុំ ដែលជាអ្នកជួបបញ្ហានេះផ្ទាល់ បានរកឃើញថា ការកាត់ទឹកប្រាក់របស់គាត់គឺបណ្តាលមកពី លេខទូរសព្ទនេះនៅជំពាក់លុយដែលបានខ្ចីនៅពេលដែលទូរសព្ទមិនអាចហៅចេញ ហើយនៅពេលដែលបញ្ចូលទឹកប្រាក់ឡើងវិញ ក្រុមហ៊ុនក៏បានកាត់លុយនោះសងត្រលប់វិញភ្លាមៗ។ លោកស្រីក៏បានបញ្ជាក់ថា ពុំបានដឹងអំពីការខ្ចីនោះ ឡើយដែលជាមូលហេតុធ្វើឱ្យរូបគាត់ខឹងសម្បារអំពីការកាត់លុយដោយគ្មានមូលហេតុ»។

ជាថ្មីម្តងទៀត ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ប្តេជ្ញាបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណាដែលបានប្រព្រឹត្តខុស។

ក.ប.ទ. ក៏បានជម្រាបជូនសាធារណជនផងដែរថា កន្លងមក ក.ប.ទ. បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការពារសិទ្ធិអ្នកប្រើប្រាស់ ជាពិសេសបញ្ហាកាត់ទឹកប្រាក់ទូរសព្ទពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការតភ្ជាប់សេវាផ្សេងៗដោយមិនបានដឹងជាដើម ដោយបានដាក់ឱ្យអនុវត្តលេខកូដរួម *1200# ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចផ្តាច់គម្រោងដែលមិនចាំបាច់។ សាធារណជនអាចទស្សនាវីដេអូពន្យល់ពីវិធីផ្តាច់គម្រោងនេះតាមរយៈទំព័រហ្វេសបុក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬស្កេន QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://fb.watch/eq5g055sjc ។

ទន្ទឹមនឹងនេះ ចំពោះអ្នកប្រើប្រាស់ដែលជួបបញ្ហាផ្សេងពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍ ក៏អាចប្ដឹងតវ៉ាមកនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃ ន.ទ.ក. តាមរយៈទូរសព្ទ 6789 ដើម្បីដោះស្រាយជូនផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក