ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបង្គំថ្វាយអបអរសាទរសម្ដេចព្រះសង្ឃរាជ នន្ទ ង៉ែត ដែលព្រះអង្គទទួលពានរង្វាន់ «សៅសេមាធម្មចក្រ» ពីស្ដេចសង្ឃថៃ

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្គំគោរពសម្ដែងនូវការអបអរសាទរក្នុងឱកាសដែលសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បានទទួលពានរង្វាន់ «សៅសេមាធម្មចក្រ» ពីសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រថៃឡង់។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតយល់ថា ការថ្វាយពានរង្វាន់នេះពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសយ៉ាងថ្លៃថ្លាសម្រាប់ជាតិ និងព្រះពុទ្ធសាសនានៅកម្ពុជា។

ក្នុងលិខិតបង្គមថ្វាយសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ចុះថ្ងៃទី២២ ខែកក្កដា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា៖ «ការថ្វាយពានរង្វាន់ "សៅសេមាធម្មចក្រ" ពីសម្ដេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៏ពិតជាបង្ហាញពីការផ្តល់តម្លៃនិងមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមយ៉ាងក្រៃលែងសម្រាប់ជាតិនិងព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីកម្មនៃស្នាព្រះហស្តសម្តេចព្រះ មហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត ក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អលើឆាកអន្តរជាតិ និងព្រះបូជនីយកិច្ច ដ៏ថ្លៃថ្លា ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ»។

ក្នុងឱកាសនេះ សម្ដេចកិត្តព្រឹទ្ធបណ្ឌិតនិងសហការីនៃកាកបាទក្រហមកម្ពុជា សូមថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិ សាសនា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរឱ្យដឹងផងដែរថា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណា ចក្រថៃឡង់ដ៏ ថ្វាយពានរង្វាន់ «សៅសេមាធម្មចក្រ» ពីកាលថៃ្ងព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក