ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងវិទ្យាល័យសិរីសោភ័ណ

បន្ទាយមានជ័យ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី (គ.ស.ហ.ម) បានមកចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យសិរីសោភ័ណនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ ការចុះចាក់នេះធ្វើឡើងក្នុងយុទ្ធនាការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានលើកឡើងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាលមិនត្រឹមតែជួយការពារដល់សុខមាលភាពរបស់ប្រជាពលរដ្ឋនោះទេ ថែមទាំងធានាបាននូវស្ថិរភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋផងដែរ។

លោកបន្តថា៖ «ជាយុទ្ធសាស្ត្ររបស់សម្តេចតេជោបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគឺជារឿងអាទិភាពផ្ដោតសំខាន់លើការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សតាមរយៈការចុះចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានជាដើម»

លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី (គ.ស.ហ.ម) ដែលបានចូលរួមចុះសិស្សានុសិស្សវិទ្យាល័យសិរីសោភ័ណ ដោយថាកម្មភាពនេះបានបញ្ជាក់ឲ្យឃើញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយព្យាបាលក៏ដូចជាជួយចាក់វ៉ាក់សាំងជូនពលរដ្ឋពិសេសចាក់ជូនដល់សិស្សានុសិស្សឲ្យជៀសផុតពីជំងឺកូវីដ-១៩ ប្រភេទថ្មី៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក