ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃបញ្ជូនពលករត្រលប់មកកម្ពុជាវិញតាមច្រកប៉ោយប៉ែតក្នុងឆមាសទី១ ឆ្នាំ២០២២ មានជាង ៧ម៉ឺននាក់

បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសំចតប៉ោយប៉ែតស្តីពីពលករវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញនៅឆមាសទី១ ឆ្នាំ២០២២ ឱ្យដឹងថា ប្រទេសថៃបានបញ្ជូនពលករខ្មែរឱ្យត្រលប់មកកម្ពុជាវិញចំនួន ៧៤ ១៤៨នាក់ ក្នុងនោះបុរស ៣០ ៤៥៩នាក់ ស្ត្រី ៣០ ២៩៨នាក់ កុមារា ៩ ០៧៧នាក់ និងកុមារី ៤ ៣១៤នាក់។

របាយការណ៍ឱ្យដឹងទៀតថាក្នុងចំណោម ពលករ-ពលការិនីកម្ពុជាដែលបានបញ្ជូនមកពីប្រទេសថៃទាំង ៧៤ ១៤៨នាក់ ក្នុងនោះរួមមានបញ្ជូនតាមច្រកអូរបីជាន់ចំនួន ៣៧ ៣២៣នាក់ ច្រកម៉ាឡៃ ៩ ៥១២នាក់ ច្រកបឹងត្រកួន ១ ៩៧០នាក់ និងច្រកប៉ោយប៉ែត ២៥ ៤៤៣នាក់។

អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម លោក ឈួរ សុបញ្ញា អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូនានាបន្តចូលរួមសហការផ្តល់សេវានានាចាំបាច់ដល់ក្រុមគ្រួសារជនចំណាកស្រុក ជាពិសេសពលករចំណាកស្រុកទៅប្រទេសថៃដែលមិនមានសុវត្ថិភាពដើម្បីចូលរួមការពារទប់ស្កាត់ ការលួចឆ្លងដែនដោយខុសច្បាប់ពីសំណាកពលរដ្ឋ ។

លោកបានលើកឡើងថា៖ «បច្ចុប្បន្ននេះពលរដ្ឋបានធ្វើចំណាកស្រុក ដោយខុសច្បាប់មានជាបន្តបន្ទាប់ដោយសារតែមានការអូសទាញពីសំណាកមេខ្យល់នាំទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើជាមួយគ្នាក៏បានភាគីថៃបញ្ជូនត្រលប់មកកម្ពុជាវិញជាបន្តបន្ទាប់ផងដែរ»

ព្រមជាមួយគ្នានោះលោកក៏បានជំរុញគ្រប់អ្នកពាក់ព័ន្ធ អង្គការដៃគូបន្តរួមសហការគ្នាអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ច្បាស់ពីហានិភ័យនៃការឆ្លងដែនដោយខុសច្បាប់ផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក