ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាករទឹកភ្នំពេញសាងសង់បំពង់ទឹកស្អាតដាក់ក្រោមបាតទន្លេពីបាក់ខែងមកភ្នំពេញ

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តភ្នំពេញបានរៀបចំសាងសង់ដាក់បំពង់ទឹកស្អាតក្រោមបាតទន្លេសាបចេញពីរោងចក្រផលិតទឹកស្អាតបាក់ខែងមករាជធានីភ្នំពេញ ដែលនេះជាសំណង់ទី១មិនធ្លាប់មានពីមុនមក។

អគ្គនាយករដ្ឋាករទឹកភ្នំពេញ លោក ឡុង ណារ៉ូ បានឱ្យដឹងថាពេលនេះក្រុមការងារសាងសង់រោងចក្រផលិតទឹកស្អាតបានង្រីកបំពង់មេនាំទឹក ដែលមានមុខកាត់២ម៉ែត្រចុះទៅក្រោម៣០ម៉ែត្រជីករូងឆ្លងបាតទន្លេសាបដើម្បីនាំទឹកពីរោងចក្រទៅចែកចាយក្នុងរាជធានីភ្នំពេញ។

លោកបន្ថែមថា បច្ចុប្បន្នសកម្មភាពជីករូងទៅក្រោមកំពុងចាប់ផ្ដើម និងបានបញ្ជូនមនុស្សចុះបិទសំណង់កុំឱ្យមានទឹកជ្រាបពីទន្លេចូល និងបានទិញម៉ាស៊ីនជីករូងដីពីអាល្លឺម៉ង់ដើម្បីត្រៀមតភ្ជាប់ពីត្រើយខាងកើតទន្លេទៅខាងលិច។

លោកថា៖ «យើងសង្ឃឹមថានៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២២ នេះសកម្មភាពនៃការខួងភ្ជាប់បំពង់ពីត្រើយខាងកើតទៅត្រើយខាងលិចនឹងត្រូវចាប់ផ្ដើម។ យើងសង្ឃឹមថាកម្មវិធីត្រូវបានធ្វើតាមការគ្រោងទុកហើយយើងសង្ឃឹមថានឹងបានភ្ជាប់បំពង់ទឹកពីត្រើយខាងលិចទៅភ្ជាប់នឹងបំពង់ក្នុងរាជធានីភ្នំពេញទាំងអស់»

បើតាមលោក ឡុង ណារ៉ូ បច្ចុប្បន្នការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន៦៦%នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ ខណៈដែលជំហានទី២សម្រេចបាន៤២%ផងដែរ។ លោកបន្ថែមថា បន្ទាប់សាងសង់រួចរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងមានសមត្ថភាពផលិតទឹកបាន ៣៩០ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ (ជំហានទី១ផលិតបាន ១៩៥ ០០០ម៉ែត្រគូប និងជំហានទី២ ផលិតបាន ១៩៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ) នឹងបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទំាងមូលឱ្យបានគ្រប់គ្រាន់នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ខាងមុខ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក