ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងប្រៃសណីយ៍ទុកពេល១០ខែឱ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់កែលំអ​ គុណភាពសេវារបស់ខ្លួន

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសម្រេចទុកពេល១០ខែដល់ក្រុមហ៊ុនទូរស័ព្ទទាំងអស់ពង្រឹងសេវាទូរស័ព្ទរបស់ខ្លួនដោយសំដៅបង្កើនគុណភាពសេវាទូរសព្ទចល័តនិងអ៊ីនធឺណិត និងលើកកម្ពស់ការការពារសិទ្ធិរបស់អ្នកប្រើប្រាស់។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃពុធ ទី២០ ខែកក្កដា ក្រសួងទូរគមនាគមន៍បានលើកឡើងថាគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ននៅមានកម្រិតនៅឡើយ ហើយក្នុងរយៈពេល១ឆ្នាំមកហើយដែលក្រសួងបានធ្វើការជាមួយក្រុមបច្ចេកទេសដើម្បីរៀបចំសេចក្តីព្រាង "ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ក្នុងការកំណត់ បទដ្ឋានបច្ចេកទេសជាក់លាក់ដែលត្រូវអនុវត្តជាកាតព្វកិច្ចសម្រាប់ប្រតិបត្តិករទូរគមនាគមន៍ សំដៅពង្រឹងគុណភាព សេវានិងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក៏ដូចជាដើម្បីចូលរួមការពារនិងធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាពស្របតាមទឹកប្រាក់ដែលបានបង់។

នៅថ្ងៃទី១៩ ខែកក្កដា ក្រសួងបានដាក់ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍ឱ្យអនុវត្តន៍ និងបានទុកពេល១០ខែឱ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ពង្រឹងគុណភាពសេវារបស់ខ្លួន។

ក្នុងសេចក្ដីប្រកាសនោះបានលើកឡើងថា៖ «ក្រោយពី “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ត្រូវបានចុះហត្ថលេខា ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល ១០ (ដប់) ខែ ដើម្បីកែលំអនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដោយអនុលោមតាមសូចនាករ គុណផលគន្លឹះដូចមានចែងក្នុងប្រកាសនេះ។ ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណាមិនអនុវត្តតាមស្តង់ដារអប្បបរមា ដែលបានកំណត់ក្នុងប្រកាស់នេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ»

ក្នុងសេចក្ដីប្រកាសស្ដីពីគុណភាពទូរគមនាគមន៍ដែលក្រសួងទូរគមនាគមន៍បានចេញកាលពីថ្ងៃទី១៩ ខែកក្កដា មាន៨ជំពូក និង២០ប្រការ ដែលមានគោលបំណងធានាថាព័ត៌មានដែលផ្ដល់ដោយក្រុមហ៊ុនមានភាពត្រឹមត្រូវ អាចទទួលយកបាន និងអាចប្រៀបធៀបាន ផ្ដល់ជម្រើសទាំងតម្លៃនិងគុណភាពដល់អ្នកប្រើប្រាស់ ការពារផលប្រយោជន៍អ្នកប្រើប្រាស់ ពង្រឹងគុណភាពសេវានិងបណ្ដាញ និងធានាពីភាពត្រឹមត្រូវនៃការវាស់ស្ទង់លើគុណភាពសេវារបស់ក្រុមហ៊ុនទូរគមនាគមន៍៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក