ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មាធិការសិទ្ធិមនុស្សដឹកនាំអន្តរក្រសួងសរសេរបាយការណ៍សិទ្ធិមនុស្សកម្ពុជាត្រៀមដាក់ទៅ UN

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដឹកនាំប្រជុំអន្តរក្រសួងដើម្បីដឹកនាំសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាដាក់ជូនអង្គការសហប្រជាជាតិ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រប់ក្រសួង ស្ថាប័ន ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគោលរួមរបស់ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី។

នៅក្នុងដំណើរការនៃកិច្ចប្រជុំអន្តរក្រសួងនេះ តំណាងក្រសួង ស្ថាប័នទាំងអស់បានយកចិត្ត ទុកដាក់ពិនិត្យយ៉ាងល្អិតល្អន់លើគ្រប់ចំណុចដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីធានាថារាល់ព័ត៌មានដែលបានដាក់បញ្ចូលក្នុងឯកសារគោលរួមនេះ ប្រកបដោយភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមវិស័យនីមួយៗ ជាពិសេសទិន្នន័យដែលជាតួលេខ។

បន្ទាប់ពីកែសម្រួលបានជាសេចក្តីព្រាងចុងក្រោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹង គោរពស្នើសុំសេចក្ដីសម្រេចយល់ព្រមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លើឯកសារគោលរួមរបស់ព្រះរាជាណាចក្រកម្ពុជានេះ រួចធ្វើការបញ្ចូនទៅអង្គការសហប្រជាជាតិ តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចែករំលែកទៅដល់រាល់អង្គភាពសន្ធិសញ្ញានានាដែលកម្ពុជាបានចូលជារដ្ឋភាគី។

គួរកត់សម្គាល់ផងដែរថា ឯកសារគោលរួមនេះ ជាឯកសារគោលមួយដែលក្ដោបនូវព័ត៌មាន ទូទៅចាំបាច់នានាអំពីព្រះរាជាណាចក្រកម្ពុជា ហើយដែលបង្កើតបានជាផ្នែកដំបូងទូទៅនៃរបាយការណ៍ទាំងអស់សម្រាប់ដាក់ជូនស្ថាប័ននៃសន្ធិសញ្ញានានា ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន។ វាជាមធ្យោបាយកាត់បន្ថយព័ត៌មានដដែលៗមួយចំនួនដែលមាននៅក្នុងរបាយការណ៍ ជាតិរបស់កម្ពុជាដែលជារដ្ឋភាគីទៅកាន់ស្ថាប័នសន្ធិសញ្ញាផ្សេងៗ។

កម្ពុជាបានដាក់ឯកសារគោលរួមរបស់ខ្លួនជូនអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៩៧ ហើយការរៀបចំធ្វើជាថ្មី នូវឯកសារគោលរួមនេះតបតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានចាំបាច់នានាអំពីព្រះរាជាណាចក្រកម្ពុជា ដោយឯកសារនេះបានផ្ដោតលើបីចំណុចសំខាន់ៗ មានជាអាទិ៍ ព័ត៌មានទូទៅអំពីព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាទាំងអស់ រួមទាំងព័ត៌មានអំពីលក្ខណៈភូមិសាស្ត្រប្រជាសាស្ត្រសេដ្ឋកិច្ច សង្គម កម្រិតវប្បធម៌ រចនាសម្ព័ន្ធ រដ្ឋធម្មនុញ្ញ នយោបាយ និងគតិយុត្តិរបស់រដ្ឋ ក្របខ័ណ្ឌយុត្តាធិការទូទៅដើម្បីការពារសិទ្ធិ មនុស្ស និងការមិនរើសរើងនិងការដោះស្រាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក