ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងពាណិជ្ជកម្មនឹងធ្វើអន្តរាគមន៍ប្រសិនជាទំនិញសំខាន់សម្រាប់ជីវភាពឡើងថ្លៃខ្ពស់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានលើកឡើងថា ថ្លៃទំនិញប្រើប្រាស់សំខាន់ៗបច្ចុប្បន្នមានការឡើងថ្លៃប្រមាណពី៤ ទៅ៥% ខណៈក្រសួងបានត្រៀមធ្វើអន្តរាគមន៍ផងដែរនៅពេលដែលទំនិញដែលចាំបាច់សម្រាប់ជីវភាពនេះកើនថ្លៃខ្លាំង។

ថ្លែងក្នុងសន្នីសិទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដានេះ លោក ប៉ែន សុវិជាតិ បានលើកឡើងថាក្នុងពេលដែលកំពុងកើនអតិផរណានេះក្រសួងពាណិជ្ជកម្មបានសម្រួលនិងធានាប្រភពនៃទំនិញ និងភាពសម្បូរបែបនៃទំនិញបានមកដល់ទីផ្សារនិងមានរិរន្តរភាព។ លោកបន្ថែមថាប្រសិនជាមានការចាំបាច់ក្រសួងនឹងធ្វើអន្តរាគមន៍បន្ថែមទៀត។

បើតាមលោក ប៉ែន សុវិជាតិ ទំនិញដែលចាំបាច់សម្រាប់ជីវភាពរួមមាន ត្រី សាច់ បន្លែ អង្ករ គ្រឿងទេស និងទំនិញនាំចូលមួយចំនួន។

លោកថា៖ «ខ្ញុំបាទសុំឆ្លៀតឱកាសនេះជម្រាបថា ទំនិញឡើងថ្លៃបន្ដិចមែនតែបើធៀបនឹងប្រទេសដទៃយើងនៅក្នុងលំដាប់មួយដែលអាចធានាបាន។ ហើយសុំជម្រាបថាប្រទេសយើងជាប្រទេសផលិតស្បៀង ដូចសម្ដេចលោកមានប្រសាសន៍អញ្ចឹង! ដូច្នេះក្នុងនាមជាប្រទេសផលិតស្បៀងយើងកុំភ័យថាអត់ស្បៀងហូប»

លោកបានជំរុញដល់វិស័យឯកជនចូលរួមជាមួយក្រសួងក្នុងការកាត់បន្ថយថ្លៃដើម្បីឱ្យអ្នកប្រើប្រាស់អាចទទួលយកបានទាំងអស់គ្នា។

ក្នុងពេលបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ នៅថ្ងៃទី២០ កក្កដា ទេសាភិបាលធនាគារជាតិកម្ពុជា លោក ជា ចាន់តូ បានឱ្យដឹងថាកម្រិតអតិផរណានៅកម្ពុជាបានកើនខ្ពស់បំផុតរហូតដល់ ៧,២% នៅខែឧសភានេះ ដែលមិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។

បើតាមលោក ជា ចាន់តូ ការកើនឡើងអតិផរណានេះបណ្ដាលមកពីឥទ្ធិពលនៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារលើពិភពលោក ដោយសារវិបត្តិសង្គ្រាមអ៊ុយក្រែន និងការដាក់ទណ្ឌកម្មនានាទៅលើប្រទេសរុស្ស៊ី ដោយសារប្រទេសទាំងពីរជាប្រទេសឈានមុខគេលើពិភពលោកក្នុងការនាំចេញវត្ថុធាតុដើមដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និងផលិតផលកសិកម្ម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក