ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារណែនាំមិនឱ្យមានថ្នាក់ដឹកនាំជូនដំណើរសម្តេច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទាំងពេញអញ្ជើទៅនិងត្រលប់មកវិញពីការប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ថ្លែងសារជាសំណេរជូនថ្នាក់ដឹកនាំនៅព្រឹកថ្ងៃី២០ ខែមេសា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនឱ្យមានការជូនដំណើរសម្តេច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទាំងពេលអញ្ជើញទៅនិងត្រលប់មកពីប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា នោះឡើយ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រោយពេលបញ្ចប់កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេសាថ្ងៃទី២៤ ខែមេសានោះ វេលាម៉ោងប្រមាណ៩យប់ សម្តេចនឹងអញ្ជើញនិវត្តន៍មកមាតុប្រទេសវិញ  ក៏នឹងមិនមានការធ្វើសន្និសីទព័ត៌មានអ្វីនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលត្រឡប់មកវិញទាំងសម្តេច និងគណៈប្រតិភូ ត្រូវយកសំណាកពិនិត្យរកជំងឺកូវីដ១៩ ហើយត្រូវដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ ដើម្បីធានាថា មានសុវត្ថិភាព មិនមានជំងឺកូវីដ១៩ ហើយចម្លងទៅអ្នកដទៃ។

ដោយឡែកសម្រាប់អ្នកព័ត៌មាន គឺអនុញ្ញាតឱ្យទៅយក តែត្រូវរក្សាគម្លាត ពោលគឺនៅឱ្យឆ្ងាយ។

គួរបញ្ជាក់ផងដែរថា ជាលក្ខណៈពិធីការ រាល់ពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចេញក្រៅប្រទេស តែងមានការជូនដំណើរពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីជាដើម។ ការហាមរបស់សម្តេចតេជោ មិនឱ្យមានការជូនដំណើរនេះ ដោយសាររាជធានីភ្នំពេញកំពុងស្ថិតក្នុងការអនុវិធានការបិទខ្ទប់និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក