ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រោងចក្រផលិតទឹកស្អាតបាក់ខែងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ ធានាដល់ស្ថិរភាពផ្គត់ផ្គង់ទឹកនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញលោក ឡុង ណារ៉ូ បានឱ្យដឹងថាការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន៦៦%នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ ខណៈដែលជំហានទី២សម្រេចបាន៤២%ផងដែរ។

ថ្លែងក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងកាលពីថ្ងៃពុធ ទី២០ ខែកក្កដា លោក ឡុង ណារ៉ូ បានមានប្រសាសន៍ថា បន្ទាប់សាងសង់រួចរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងមានសមត្ថភាពផលិតទឹកបាន ៣៩០ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ (ជំហានទី១ផលិតបាន ១៩៥ ០០០ម៉ែត្រគូប និងជំហានទី២ ផលិតបាន ១៩៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ)។

លោកបញ្ជាក់ថាគម្រោងសាងសង់ជំហានទី១ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះនឹងបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទំាងមូលឱ្យបានគ្រប់គ្រាន់។

លោករំពឹងថាចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ។

នាយកគ្រប់គ្រងក្រុមហ៊ុនម៉ៅការសាងសង់នៃក្រុមហ៊ុនបារាំង VINCI ដែលទទួលសាងសង់រោងចក្រទឹកស្អាតបាក់ខែងនេះលោក Cedric ROUDE បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការជាមួយនឹងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយបានបង្ហាញអំពីដំណើរក៏ដូចជាគុណភាពនៃការផលិតទឹកស្អាតនៅកម្ពុជាដែលអនុលោមទៅតាមស្តង់ដាពិភពលោក។

រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ បានបើកការដ្ឋានការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញសុទិដ្ឋិនិយមថា ចាប់ពីឆ្នាំ២០២៣តទៅ ខ្លួននឹងមានសមត្ថភាពផលិតទឹកស្អាតសរុប១ ០០០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក