ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយសាំងនានានៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់៣១ ខែកក្កដា មានតម្លៃ ៤ ៨០០រៀលសម្រាប់សាំងធម្មតា និង៥ ៣០០រៀលសម្រាប់សាំងម៉ាស៊ូត។ តម្លៃនេះបានចុះ ៤៥០រៀលសម្រាប់សាំងធម្មតា និង ៣០០រៀលសម្រាប់សាំងម៉ាស៊ូត។ នេះជាការចុះថ្លៃជាលើកទី៣ហើយចាប់ពីដើមខែកក្កដា ឆ្នាំ២០២២។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តម្លៃនេះគឺឡើងចុះទៅតាមប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងដែលបានដាក់ជូនប៉ុណ្ណោះ។
ការដាក់ទណ្ឌកម្មពីលោកខាងលិចលើប្រទេសរុស្ស៊ីដែលជាអ្នកនាំចេញប្រេងធំមួយបន្ទាប់ពីមានការឈ្លានពានលើអ៊ុយក្រែនបានបង្កើតជាបន្ទុកជាច្រើនដល់ប្រទេសនានាលើពិភពលោកដែលបណ្ដាលមកពីបញ្ហាប្រេងសាំងឡើងថ្លៃ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែប្រកាសជារឿយៗថា «ទណ្ឌកម្មមិនមែនជាដំណោះស្រាយនោះទេ វាមានតែការខាតបង់ទាំងអស់គ្នារួមទាំងអ្នកមិនដឹងអីផងដែរ»៕