ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិកហាក់មិនពេញចិត្តចំពោះវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជាចុងខែនេះ

ភ្នំពេញ៖ ស្ថានទូតអាមេរិកបានប្រាប់មកកាន់ EAC News ថាសហរដ្ឋអាមេរិកនឹងធ្វើការជិតស្និតជាមួយកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីឱ្យកិច្ចប្រជុំនានារបស់អាស៊ានបានជោគជ័យ ទោះជាយ៉ាងហាក់បានបង្ហាញនូវការមិនពេញចិត្តចំពោះវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលនឹងធ្វើចុងខែនេះ។

ប្រាប់មកកាន់ EAC News តាមសារអេឡិចត្រូវនិចអ្នកនាំពាក្យ Stephanie Arzate បានបញ្ជាក់ថា៖ «យើងប្ដេជ្ញាដើម្បីឱ្យអាស៊ានទទួលបានជោគជ័យ ប៉ុន្តែវាមិនគួរជាជារឿងធម្មតាសម្រាប់ការចូលរួមរបស់រុស្ស៊ីនៅក្នុងថ្នាក់រដ្ឋមន្ត្រីនោះ ដោយសារសង្គ្រាមឈ្លានពានដោយខុសច្បាប់របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។

ការលើកឡើងនៅពេលនេះគឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ខាងមុខ។

រដ្ឋមន្ត្រីការបរទេសលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបញ្ជាក់ថា រុស្ស៊ីគឺជាដៃគូសន្ទនាមួយរបស់អាស៊ាន ក្នុងនោះក៏មានកម្មវិធីប្រជុំរវាងអាស៊ាន និងរុស្ស៊ីផងដែរ។ លោកបានបន្ដថា បញ្ហាសំខាន់ជាងនេះទៀត កម្ពុជាគឺជាប្រទេសសម្របសម្រួលរវាងអាស៊ាននិងរុស្ស៊ី ហើយរដ្ឋមន្រ្ដីការបរទេសរុស្ស៊ីដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងក្លាយទៅជាសហប្រធាននៃកិច្ចប្រជុំរវាងអាស៊ាននិងរុស្ស៊ី។

សហរដ្ឋអាមេរិកនិងរុស្ស៊ី បានមានជម្លោះមើលមុខគ្នាមិនចំចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

អ្នកនាំពាក្យសា្ថនទូតអាមេរិក កញ្ញា Stephanie Arzate មិនទាន់អាចបញ្ជាក់ពីការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinkin មកចូលរួមកិច្ចប្រជុំនេះនៅឡើយទេ ដោយថានឹងជូនដំណឹងនៅពេលដែលកិច្ចប្រជុំជិតចូលមកដល់។

ក្នុងសន្នីសិទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែកក្កដា ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Daniel J. Kritenbrink បានលើកឡើងថា លោកមិនអាចបញ្ជាក់ពីការចូលរួមរបស់លោក Blinkin ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននោះទេ តែអ្វីដែលលោកអាចបញ្ជាក់បានថាលោកនឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនេះ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ។ មានប្រទេសចំនួន៣៩ ដែលត្រូវបានកម្ពុជាអញ្ចើញចូលរួមកិច្ចប្រជុំនេះក្នុងនោះ គណៈប្រតិភូដែលចូលរួមក្នុងវេទិកាតំបន់អាស៊ានមានចំនួន ២៧ប្រទេស ហើយគណៈប្រតិភូដែលជាភ្ញៀវរបស់អាស៊ាន ចូលរួមប្រជុំមានចំនួន ១២ប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក