ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនផ្ដល់រថយន្តប្រមូលសំរាម១០គ្រឿងទៅកាន់ក្រសួងបរិស្ថានសម្រាប់ចែកចាយតាមបណ្ដាខេត្ត

ភ្នំពេញ៖ ប្រទេសជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនបានប្រគល់រថយន្តប្រមូលសំរាមចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថាន ដើម្បីដាក់ពង្រាយនៅខេត្តចំនួន ១០នៅកម្ពុជា។ ការប្រគល់នេះនៅក្រោមគម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ គូសាណូណិ។

ពិធីប្រគល់នឹងទទួលនេះធ្វើឡើងនៅក្រសួងបរិស្ថានកាលពីថ្ងៃទី១៨ ខែកក្កដា ដោយមានឯកអគ្គរាជទូតជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងរដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ បានអញ្ជើញចូលរួម។

ស្ថានទូតជប៉ុនបានសរសេរនៅលើហ្វេសបុករបស់ខ្លួនថា៖ «យើងរំពឹងថាគម្រោងនេះនឹងពង្រឹងសមត្ថភាពប្រមូលសំរាម និងកែលម្អការរស់នៅរបស់ប្រជាជន និងបរិស្ថានធម្មជាតិនៅក្នុងតំបន់គោលដៅទាំង១០។ យើងសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងធានាបាននូវគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងប្រទេសកម្ពុជា និងជួយពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត»។

តាមរយៈជំនួយនេះ ក្រសួងបរិស្ថានបានបន្ថែមរថយន្តប្រមូលសំរាមចំនួន ៥គ្រឿងទៀតដែលធ្វើឱ្យចំនួនឡើង ១៥គ្រឿង សម្រាប់ចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន ១៥ នៃខេត្តចំនួន ១១ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

បើតាមក្រសួងបរិស្ថាន រថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក