ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អង្គការទស្សនៈពិភពលោកជំរុញតួនាទីអ្នកសារព័ត៌មានក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ

ភ្នំពេញ៖ អង្គការ World Vision ទស្សនៈពិភពលោកបានរៀបចំសិក្ខាសាលាមួយនៅព្រឹកថ្ងៃពុធ ទី២០ ខែកក្កដានេះ ដើម្បីសំណេះសំណាល បង្ហាញរបាយការណ៍ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនបែបវិជ្ជមាន និងការដាក់វិន័យបែបអហិង្សាតាមរយៈអត្ថបទសារព័ត៌មាន និងកម្មវិធីព័ត៌មានផ្សេងៗ។

ថ្លែងបើកសិក្ខាសាលា នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជាលោក ឡេង វីរៈ បានថ្លែងថា ព័ត៌មានបានផ្ដល់ចំណេះដឹង និងមានឥទ្ធិពលលើពលរដ្ឋ ជាពិសេសគឺអាចនឹងផ្លាស់ប្ដូរផ្នត់គំនិតរបស់ពលរដ្ឋបានថែមទៀត។

លោកថា៖ «តួនាទីអ្នកសារព័ត៌មានមានសារៈសំខាន់ដែលមិនអាចខ្វះបាន។ នៅពេលដែលបងប្អូនបានចូលរួមចែករំលែកប្រកបដោយសិល្បៈក្នុងការបង្កប់អត្ថន័យដែលធ្វើឱ្យពាក្យឃ្លាទាំងអស់នោះចាក់ជ្រៅដល់បេះដូងធ្វើឱ្យឥរិយាបថរបស់មនុស្សមានការផ្លាស់ប្ដូរ»។

ប្រធានយុទ្ធនាការគម្រូអហិង្សា នៃអង្គការទស្សនៈពិភពលោក លោកស្រី ឈឹម រតនា បានលើកឡើងក្នុងសិក្ខាសាលានេះថា តាមរយៈការវាយតម្លៃកម្មវិធីការការពារ និងការចូលរួមរបស់កុមារនៃអង្គការទស្សនៈពិភពលោកបានបង្ហាញថា បញ្ហាជំងឺកូវីដ-១៩ បានបង្កើនភាពតានតឹងដល់អ្នកថែកុមារ និងឪពុកម្ដាយដោយសារតែប្រាក់ចំណូលធ្លាក់ចុះ និងឪពុកម្ដាយមានបន្ទុកបន្ថែមទៀតដោយសារសាលាត្រូវបានបានបិទ ដែលក្នុងរយៈពេលនោះអំពើហិង្សាពីឪពុកម្ដាយលើកុមារបានកើនឡើង២០%។

លោកស្រីបន្ថែមថា បើទោះបីជាមានក្របខណ្ឌគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការណែនាំនានាពីរដ្ឋាភិបាលក្ដី ក៏ប្រព័ន្ធផ្សព្វផ្សាយ និងយុទ្ធនាការនានាគួរត្រូវបង្កើនដើម្បីជំរុញទប់ស្កាត់បញ្ហាដែលជះឥទ្ធិពលលើកុមារនេះ។

ក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា២១៧ បានចែងថា អំពើហិង្សាផ្លូវកាយ គឺជាហិង្សាដោយចេតនាដែលប្រព្រឹត្តលើអ្នកដទៃ។ អំពើហិង្សាផ្លូវកាយ រាប់បញ្ចូល ការទះកំផ្លៀង ការច្រាន ការដាល់ ការទាត់ធាក់ ការវាយនឹងរំពាត់ ឬការវាយជាមួយវត្ថុអ្វីមួយ ការខ្ទប់ដង្ហើម ការច្របាច់ក ការធ្វើឱ្យលង់ទឹក ការដុតការធ្វើឱ្យរលាកដោយចេតនា ឬការប្រើប្រាស់ ឬគំរាមដោយអាវុធ ដូចជាកាំបិត ឬអាវុធដទៃទៀត ឬក៏សកម្មភាពហិង្សាដទៃទៀតទៅលើរាងកាយ។

យោងតាមរបាយការណ៍នៃការស្ទង់មតិលើអំពើហិង្សាលើកុមារនៅកម្ពុជាឆ្នាំ២០១៣ បង្ហាញថាកុមារប្រមាណ៥៣% ធ្លាប់បានឆ្លងកាត់ទម្រង់នៃអំពើហិង្សាណាមួយ ភាគច្រើននៃហិង្សាលើកុមារនៅក្នុងផ្ទះប្រព្រឹតិ្តដោយម្ដាយ និងខាងក្រៅផ្ទះប្រព្រឹត្តិដោយគ្រូបង្រៀន។

ប្រធានដឹកនាំកម្មវិធីកិច្ចការពារកុមារ និងការចូលរួមនៃអង្គការទស្សនៈពិភពលោក លោក ឆាយ វាសនា បានឱ្យដឹងថាកត្តាដែលនាំឱ្យមានការប្រើប្រាស់អំពើហិង្សាក្នុងការអប់រំកុមារមានដូចជា កត្តាវប្បធម៌ កត្តាចំណេះដឹងរបស់ឪពុកម្ដាយ កត្តាវិសមភាពយេនឌ័រ និងកត្តាច្បាប់។

ការដាក់ទណ្ឌកម្មលើកុមារនឹងជះផលអវិជ្ជមានជាច្រើនសម្រាប់កុមារ រួមទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត ការចុះខ្សោយការអភិវឌ្ឍន៍បញ្ញានិងអារម្មណ៍សង្គម លទ្ធផលនសការអប់រំធ្លាក់ចុះ ការកើនឡើងហិង្សា និងធ្វើឱ្យកុមារប្រព្រឹត្តិនូវអំពើហិង្សាផងដែរ។

វាក៏ត្រូវបានរកឃើញថាប៉ះពាល់លើធនធានមនុស្ស និងសេដ្ឋកិច្ចផងដែរ ដែលសម្រាប់កម្ពុជាអាចនឹងខាតបង់ប៉ះពាល់ដល់សុខភាពចំនួន ១៦៨លានដុល្លាអាមេរិកដែលស្មើនឹង ១,១០% នៃGDP នេះបើយោងតាមរបាយការណ៍ឆ្នាំ២០១៣៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក