ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីផ្ដល់អាហារូបករណ៍សម្ដេចតេជោ៤០កន្លែងដល់និស្សិតកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីបានសម្រេចផ្ដល់អាហារូបករណ៍ដែលមានឈ្មោះថា «សម្ដេចតេជោ» ចំនួន ៤០កន្លែងដល់និស្សិតកម្ពុជាដើម្បីទៅសិក្សានៅប្រទេសថៃ។ ការប្រកាសផ្ដល់អាហារូបករណ៍នេះធ្វើឡើងក្នុងពេលដែលសាកលវិទ្យាធិការនៃសាកលវិទ្យាKrirk និងជាសមាជិកក្រុមប្រឹក្សាភិបាលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីលោក ក្រាសិ ចាន់ណាវង្ស ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី សម្ដេចតេជោ នៅព្រឹកនេះ។

ក្នុងជំនួបនៅវិមានសន្ដិភាពនៅព្រឹកនេះលោក ក្រាសិ បានជម្រាបសម្តេចតេជោថា បច្ចុប្បន្នមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិហើយ ខណៈពេលនេះក៏បានផ្ដល់អាហាររូបករណ៍សិក្សាដល់សិស្ស និស្សិតកម្ពុជាផងដែរ។ លោកក៏បានស្នើសុំជួបសម្ដេចតេជោនៅឆ្នាំក្រោយផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការរីកចម្រើនរបស់មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី និងបានណែនាំដល់លោក ក្រាសិ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីអប់រំកម្ពុជាលោក ហង់ជួន ណារ៉ុន ដើម្បីជ្រើសរើសនិស្សិតកម្ពុជាឱ្យបានទៅសិក្សាតាមអាហារូបករណ៍នេះផងដែរ។

នៅមិនទាន់ដឹងថាអាហារូបករណ៍នេះត្រូវបានផ្ដល់លើផ្នែកអ្វីខ្លះនៅឡើយទេ។

មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) គឺជាអង្គការអន្តរជាតិស្វយ័តមួយដែលធ្វើការដើម្បីកសាងភាពធន់របស់មនុស្ស និងស្ថាប័នចំពោះគ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៦ ដើម្បីផ្តល់នូវសេវាកម្មបច្ចេកទេសដល់ប្រទេសក្នុងតំបន់ទូទាំងផ្នែកវិទ្យាសាស្ត្រសង្គម និងរូបវន្ត ដើម្បីគាំទ្រដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ការកាត់បន្ថយហានិភ័យ និងភាពធន់ទ្រាំនឹងអាកាសធាតុ។ ADPC គាំទ្រប្រទេស និងសហគមន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការកសាងប្រព័ន្ធ DRR យន្តការស្ថាប័ន និងសមត្ថភាពរបស់ពួកគេ ដើម្បីឱ្យមានភាពធន់នឹងគ្រោះថ្នាក់ជាច្រើន ដូចជាទឹកជំនន់ ការរអិលបាក់ដី ការរញ្ជួយដី ព្យុះស៊ីក្លូន គ្រោះរាំងស្ងួតជាដើម៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក