ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុនបរទេសចាប់ផ្ដើមចុះអនុស្សារណៈយោគយល់គ្នាចុះទិញផ្លែមៀនពីកសិករនៅតាមខេត្តព្រំដែនថៃ

ប៉ៃលិន៖ ក្រុមហ៊ុនបរទេសចំនួន២បានចុះអនុស្សារណយោគយល់គ្នាជាមួយកសិករកម្ពុជានៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ទិញមៀនប៉ៃលិន។

ក្រុមហ៊ុនទាំង០២នោះរួមមានក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ តំណាងនៅខេត្តប៉ៃលិន និងក្រុមហ៊ុនឆាយណាជីនវ័រយាន អ៉ឹមផត អិចផត (ខេមបូឌា) ឯ.ក ប្រកាសតម្លៃបញ្ជាទិញមៀនជាមួយសហគមន៍មៀនប៉ៃលិនចំនួន៤ខេត្តទៀត។

ការចុះអនុស្សរណ:យោគយល់នេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែកក្តដា នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ រួមជាមួយនិងតំណាងក្រុមហ៊ុនអាជីវករម្ចាស់ឡសម្ងួតជាច្រើននាក់ចូលរួមផងដែរ។

រដ្ឋមន្ត្រីពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានជំរុញឲ្យក្រុមហ៊ុនក្នុងស្រុកមានការកែច្នៃកសិផលឲ្យបានច្រើន សហការគ្នារវាងប្រទេជិតខាងនិងក្រុមហ៊ុនបរទេសឲ្យបានជិតស្និតក្នុងការបញ្ជាទិញដោយភាពស្មោះត្រង់។

លោកថា៖ «ចំពោះបញ្ហាប្រឈមរបស់សហគមន៍យើងត្រូវមករៀនបចេ្ចកទេសនៅមន្ទីរកសិកម្មនិងផលិតឲ្យកសិផលជាស្តង់ដាដើម្បីយកទៅប្រទេសចិនហើយកសិករភាគច្រើនមិនទាន់យល់ពីការផលិតកសិផលរបស់ខ្លួន»។

ជាមួយគ្នារដ្ឋមន្ត្រីបានណែនាំដល់ប្រធានមន្ទីរនៅតាមបណ្តាខេត្តនានាត្រូវតែសិក្សារៀនសូត្របន្ថែមពីបចេកទេសបែបបទឯកសារការនាំចេញនិងស្វែងយល់ពីក្រុមហ៊ុនបរទេសងាយស្រួលក្នុងការនាំផលិផលចេញដោយរលូននិងរហ័សកុំឲ្យរាំងស្ទុះផលិតផល។

គួរឱ្យដឹងផងដែរថា ក្នុងសន្នីសិទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃអង្គារ៍ ទី២០ ខែកក្កដា ម្សិលមិញ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មលោក ងិន ឆាយ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានិងចិនទើបនឹងបញ្ចប់ការត្រួតពិនិត្យនិងពិភាក្សាគ្នាលើផ្លែមៀនប៉ៃលិនកាលពីថ្ងៃទី១៥ ខែកក្កដា ដែលលោកសង្ឃឹមថានឹងអាចនាំផ្លែមៀនចេញទៅប្រទេសចិនក្នុងពេលឆាប់ៗនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក