ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ថាប្រទេសអ៊ុយក្រែនមិនទាន់អាចចូលរួមជាភាគីជាមួយអាស៊ានបាននៅឡើយ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាប្រទេសអ៊ុយក្រែនបានដាក់សំណើរមកអាស៊ានដើម្បីធ្វើជាភាគីពិភាក្សាជាមួយអាស៊ានដែរ តែដោយសារការដាក់ពាក្យយឺតជាងគេ ហើយក្នុងដំណើរការវិនិច្ឆ័យ និងវាយតម្លៃនៃការចូលរួមរបស់អ៊ុយក្រែនអាចរៀបចំ ឬធ្វើមិនទាន់នោះទេ។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីជាមួយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា។ 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាតាមរយៈការពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បង្ហាញថា ប្រទេសអ៊ុយក្រែន អាចចូលរួមជាភាគីជាមួយអាស៊ានបាននៅឆ្នាំក្រោយ។ 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ខាងមុខ។ គណៈប្រតិភូដែលបានមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា គឺមានចំនួន ៣៨ប្រទេស ក្នុងនោះរួមទាំងកម្ពុជាជាម្ចាស់ផ្ទះផង គឺសរុប ៣៩ប្រទេស។ សម្រាប់គណៈប្រតិភូដែលចូលរួមក្នុងវេទិកាតំបន់អាស៊ានមានចំនួន ២៧ប្រទេស ហើយគណៈប្រតិភូដែលជាភ្ញៀវរបស់អាស៊ាន ចូលរួមប្រជុំមានចំនួន ១២ប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក