ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃគ្រោងនឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទាំងអស់ឡើងវិញ ក្នុងរយៈពេល ១២០ថ្ងៃទៀត

បាងកក: នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីថៃបានប្រកាសថាប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល១២០ថ្ងៃទៀត។

លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ចាក់ថា «ឥឡូវនេះវាដល់ពេលដែលយើងត្រូវសំឡឹងមើលទៅអនាគត និងបើកប្រទេសនេះឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឲ្យត្រឡប់មកប្រទេសថៃម្តងទៀត។ នេះជាមធ្យោបាយដ៏សំខាន់មួយដើម្បីកាត់បន្ថយការលំបាក ដែលប្រជាជនមិនអាចរកចំណូលបានជាយូរមកហើយ»។

លោក ប្រាយុទ្ធ ចាន់អូចា បានបន្តថា «ថ្ងៃនេះខ្ញុំសូមជូនដំណឹងខ្ញុំមានគម្រោងបើកប្រទេសថៃបើកឡើងវិញ ក្នុងរយៈពេល១២០ថ្ងៃទៀតដោយរាប់ចាប់ពីថ្ងៃនេះតទៅ»។

លោក ប្រាយុទ្ធ ចាន់អូចា ក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យបើកដំណើរការឡើងវិញឆាប់ៗនេះ ប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច នឹងសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ហើយ នឹងត្រូវបានរួចផុតពីការធ្វើចត្តាឡីស័ក៕

ប្រភព: CNA

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក