ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ថាមនោសញ្ចេតនាត្រូវមានព្រំដែននិងបញ្ជាឱ្យដកមន្ត្រីយោធាណាដែលញៀនគ្រឿងញៀនចេញពីអង្គភាព

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានលើកឡើងថា មនោសញ្ចេតនាត្រូវមានព្រំដែនកំណត់និងបានបញ្ជាឱ្យកាត់ចោលនូវភាពអសកម្មទាំងអស់ដើម្បីការពារអង្គភាព និងមន្ត្រីរបស់ខ្លួន។ លោកបានថ្លែងបែបនេះដោយសំដៅដល់បញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងកងទ័ពជាតិដោយមិនត្រូវឱ្យមានបញ្ហានេះនោះទេ។

ថ្លែងក្នុងពិធីមួយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការបន្តទុកទាហានដែលញៀនគ្រឿងញៀនក្នុងអង្គភាពគឺកំពុងធ្វើបាបដល់ទាហានរូបនោះ ធ្វើបាបដល់ក្រុមគ្រួសាររបស់ទាហាននោះ និងកំពុងបំផ្លាញទាហានផ្សេងនិងក្រុមគ្រួសារទាហានផ្សេងផងដែរ។

លោកថា៖ «បើវាជក់ហើយវាចែកចាយ គឺវានាំគេខូច! ហើយបើយើងមិនកាត់វាទេយើងទុកហ្នឹងឱ្យវាសាបព្រោះពេលហ្នឹងមនុស្សផ្សេងតាំងខូចយើងមិនមែនធ្វើបាបមនុស្សម្នាក់គ្រួសារមួយ។ យើងធ្វើបាបដល់មនុស្ស១០នាក់ គ្រួសារ១០ ហើយឪពុកម្ដាយឱ្យចូលទ័ពដើម្បីវិន័យមិនមែនឱ្យចូលទ័ពដើម្បីចម្លងគ្រឿងញៀនទេ! នេះនៅក្នុងកងទ័ពជើងគោកតាំងពីខ្ញុំកាន់មកខ្ញុំឱ្យអនុវត្តន៍ហើយដូរច្រើន»។

លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំថាយោគយល់មានព្រំដែន។ អ្នកខ្លះផ្ដល់ឱកាសឱ្យ ឧទាហរណ៍អ្នកខ្លះពីដំបូងគេឱ្យយកទៅបណ្ដុះបណ្ដាលទៅកន្លែងអប់រំបាត់ជាត្រលប់មកវិញ កែខ្លួនអូខេ! តែបើអ្នកឯងមិនកែទេគឺត្រូវ(ដកចេញ)។ ហើយបើអ្នកចែកចាយគឺអត់អនុគ្រោះទេ!»។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការទ័ពជើងគោកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ជំនួសនាយឧត្តមសេនីយ៍ មាស សុភា ដែលទទួលតួនាទីថ្មីជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក