ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋត្រៀមពូជដំណាំរាប់ពាន់តោនត្រៀមលក្ខណៈសម្រាប់គ្រោះធម្មជាតិក្នុងរដូវវស្សា

ភ្នំពេញ៖ ក្រសួងកសិកម្មត្រៀមពូជស្រូវជាង២ពាន់តោន និងពូជបន្លែជាង៥០ត្រៀមលក្ខណៈសម្រាប់ឆ្លើយតបនឹងគ្រោះធម្មជាតិក្នុងរដូវរស្សានេះ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានរបស់ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែកក្កដានេះ អគ្គនាយកកសិកម្ម លោក ងិន ឆាយ បានឱ្យដឹងថាដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិបំផ្លាញដំណាំពលរដ្ឋអជ្ញាធរមូលដ្ឋាន រួមជាមួយមន្ទីរកសិកម្មខេត្តត្រូវធ្វើការវាយតម្លៃការខូចខាត ស្រង់បញ្ជីឈ្មោះពលរដ្ឋដែលរងផលប៉ះពាល់ ហើយគណៈកម្មាការគ្រោះមហន្តរាយថ្នាក់ខេត្ត និងធ្វើសំណើរទៅលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុជាដើម្បីពិនិត្យនឹងសម្រេច។

លោកថា៖ «ខ្ញុំក៏សុំអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តប្រសិនជាមានបញ្ហាគ្រោះធម្មជាតិកើតឡើង សូមមេត្តារួសរាន់វាយតម្លៃនឹងធ្វើសំណើរឱ្យបានលឿនដើម្បីជៀសវាងនូវការយឺតយ៉ាវផ្ដល់គ្រាប់ពូជត្រលប់ទៅវិញ»។

លោកក៏បានឱ្យដឹងដែរថា រដ្ឋក៏បានត្រៀមអន្តរាគមន៍ក្នុងពេលដែលផ្ទុះឡើងនៅសមាភាពចង្រៃរួមទាំងសត្វនិងជំងឺកសិកម្ម ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសឱ្យចំទិសដៅ និងចុះធ្វើការជាមួយសហគមន៍កសិកម្មនិងប្រជាកសិកម្មដើម្បីផ្សារភ្ជាប់ជាមួយវិស័យឯកជនផងដែរ។

វិស័យកសិកម្មកម្ពុជាទទួលបានកំណើនថយចុះក្នុងឆ្នាំ២០១៩ តែទោះជាយ៉ាងណាវិស័យនេះបានរីកចម្រើនឡើងវិញក្នុងឆ្នាំ២០២០ និងបានបន្តកើនឡើង ១,១% នៅឆ្នាំ២០២១ កន្លងទៅដែលបានរួមចំណែកប្រមាណ ២៤,៤% នៃ GDP សរុបរបស់ប្រទេសដែលមានតម្លៃជាង ៦ពាន់លានដុល្លារអាមេរិក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក