លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កីឡាកររបស់មីយ៉ាន់ម៉ាបដិសេធមិនមកប្រទេសវិញ ក្រោយចប់ប្រកួតជម្រុះ World Cup នៅជប៉ុន

ជប៉ុន៖ អ្នកចាំទីក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា Pyae Lyan Aung ដែលបានបញ្ចេញកាយវិការក្នុងន័យប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋប្រហារយោធានោះ បានបដិសេធមិនហោះត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនវិញឡើយ និងកំពុងស្វែងរកការជ្រកកោនបណ្តោះអាសន្ននៅក្នុងប្រទេសជប៉ុន ក្រោយបញ្ចប់យុទ្ធនាការជម្រុះបាល់ទាត់ FIFA World Cup តំបន់អាស៊ី ពូល F។ នេះបើយោងតាមសម្តីរបស់មេធាវីមួយរូបបានប្រាប់មកកាន់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រទេសមីយ៉ាន់ម៉ា ត្រូវបានជាប់់គាំងដោយវិបត្តិនយោបាយក្នុងប្រទេសតាំងពីខែកុម្ភៈ ក្រោយពីមេដឹកនាំយោធាលោក Min Aung Hlaing ទម្លាក់មេដឹកនាំបក្សកាន់អំណាច និងបានឃុំខ្លួនលោកស្រី Aung San Suu Kyi រហូតដល់មាននូវការផ្ទុះការតវ៉ាក្នុងប្រទេស និងមានអ្នកស្លាប់ជាង ៨០០នាក់ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មតវ៉ាដ៏ក្តៅគគុកនោះ។ 

កាលពីខែមុន អ្នកចាំទីបម្រុង Pyae Lyan Aung បានបង្ហាញដៃបី ជានិមិត្តសញ្ញានៃការប្រឆាំងនឹងរបបដែលគ្រប់គ្រងដោយមេដឹកនាំយោធា ក្នុងកំឡុងការគោរពភ្លេងជាតិមុនការប្រកួតជម្រុះ World Cup ទល់នឹងក្រុមម្ចាស់ផ្ទះជប៉ុន។ ក្រោយមក នៅថ្ងៃពុធម្សិលមិញនេះ អ្នកចាំទីវ័យ ២៨ឆ្នាំរូបនេះ បាននិយាយប្រាប់មន្រ្តីច្រកធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Osaka ថាគេនឹងមិនធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកំណើតវិញទេ ដោយមេធាវីរបស់គេគឺលោក Shogo Watanabe បាននិងកំពុងស្នើសុំសិទ្ធជ្រកកោនក្នុងនាមជនភៀសខ្លួន​ ដោយបានបញ្ជូនការស្នើនេះទៅកាន់រដ្ឋបាលទីក្រុងអូសាកា ឬទីក្រុងតូក្យូ។ Pyae Lyan Aung លើកឡើងថា ប្រសិនបើខ្ញុំត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ជីវិតខ្ញុំប្រាកដជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តស្នាក់នៅប្រទេសជប៉ុន។ រដ្ឋាភិបាល និងប្រជាជនជប៉ុនសុទ្ធតែបានដឹងហើយពីស្ថានភាពបច្ចុប្បន្ននៅមីយ៉ាន់ម៉ា ហើយខ្ញុំសង្ឃឹមថាគេនឹងព្យាយាមជួយខ្ញុំ។ នេះបើតាមការដកស្រង់សម្តីដោយសារព័ត៌មាន NHK របស់ជប៉ុន។

យ៉ាងណាក្តី លោក៏បានសារភាពពីការព្រួយបារម្ភពីសុវត្ថិភាពរបស់មិត្តរួមក្រុមផ្សេងទៀត ព្រមទាំងក្រុមគ្រួសាររបស់ខ្លួន ដោយគេបាននិយាយថា ប្រសិនបើមិត្តរួមក្រុម ឬក្រុមគ្រួសាររបស់គេត្រូវរងនូវអសុវត្ថិភាពដោយសារការសម្រេចចិត្តនេះ គេនឹងត្រឡប់ទៅវិញ និងយល់ព្រមឱ្យមានការឃាត់ខ្លួនគេ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក