ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សៀមរាប ជាទីក្រុងទេសចរណ៍ដ៏ល្អបំផុតមួយនៅលើពិភពលោក

ភ្នំពេញ៖ ទីក្រុងសៀមរាបទទួលបានចំណាត់ថ្នាក់ទី១៥ ក្នុងចំណោមទីក្រុងទេសចរណ៍ដ៏ល្អបំផុតទាំង២៥ នៅលើពិភពលោក។ នេះបើយោងតាមការស្ទង់មតិរបស់ Tourist + Leisure ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP ឱ្យដឹងថា ទីក្រុងទេសចរណ៍វប្បធម៌មួយនេះ ទទួលបានពិន្ទុ ៨៩,៦៦ ដោយឈរនៅលេខរៀងបន្ទាប់ពីទីក្រុង Kyoto នៃប្រទេសជប៉ុន (៨៩,៧៧) និងនៅលើទីក្រុង Seoul នៃសាធារណរដ្ឋកូរ៉េ (៨៩,៣១)។

Oaxaca នៃប្រទេសម៉ិកស៊ិក បានឈរនៅលើកំពូលតារាងជាមួយនឹងពិន្ទុ ៩២,៩៦ ខណៈដែលទីក្រុង Ljubljana របស់ប្រទេសស្លូវេនី ស្ថិតនៅលេខរៀងទី២៥ ជាមួយនឹងពិន្ទុ ៨៨,៤៩។

ទីក្រុងអាស៊ីផ្សេងទៀត ដែលស្ថិតក្នុងចំណោមទីក្រុងទេសចរណ៍ដ៏ល្អបំផុតទាំង២៥ នៅលើពិភពលោក រួមមាន Ubud នៃប្រទេសឥណ្ឌូនេស៊ី ដែលជាប់ចំណាត់ថ្នាក់លេខ៣ ឈៀងម៉ៃ និងបាងកក ប្រទេសថៃ នៅលេខរៀងទី៧ និងទី២៤ Jaipur និង Udaipur នៃប្រទេសឥណ្ឌា ទី៨ និងទី១០ អូសាកា និងតូក្យូរបស់ជប៉ុន ទី៩ និងទី១២ Bodrum នៃប្រទេសទួរគី ទី១៧ Muscat នៃប្រទេសអូម៉ង់ ទី១៩ និង Hoi An របស់វៀតណាម ទី២០។

យោងតាម Tourist + Leisure អ្នកបោះឆ្នោតបានវាយតម្លៃលើសណ្ឋាគារ ភោជនីយដ្ឋាន បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបភាពទាក់ទាញ និងវិធានការការពារជំងឺកូវីដ-១៩។ល។ របស់ទីក្រុងទេសចរណ៍នីមួយៗជុំវិញពិភពលោក៕

PHOTO: AKP

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក