ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អដ្ឋិធាតុកងទ័ពវៀតណាមចំនួន២២ ត្រូវបានប្រគល់ធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ

កណ្ដាល៖ អដ្ឋិធាតុកងទ័ពវៀតណាមចំនួន២២អដ្ឋិធាតុ ដែលរុករកឃើញនៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ត្រូវបាន ប្រគល់ដល់ស្នងការនយោបាយនៃកងទ័ពវៀតណាមវិញកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។ នេះជាការប្រគល់ និងទទួលក្នុងជំហានទី២១ រដូវប្រាំង ឆ្នាំ២០២១-២០២២។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានជាតិ AKP អភិបាលខេត្តកណ្ដាលលោក លោក ណុប ដារ៉ា មានប្រសាសន៍ថា ការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាចំពោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា។

លោកក៏បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តកណ្តាល ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិ និវត្តន៍ទៅប្រទេសវៀតណាមវិញ។

ក្នុងពិធីនេះដែរស្នងការរងនយោបាយ និងជាអនុប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ត្រី ហូ មិញភឿង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តកណ្តាល ដែលបានសហការល្អជាមួយក្រុមការងារអង្គភាព K90 របស់វៀតណាមក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាមដោយទទួល បានលទ្ធផលល្អប្រសើរ។

រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមពញរៀងមួយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ ស្ដីពីការប្រមូលផ្ដុំនិងការធ្វើមាតុភូមិនិវត្តន៍អដិ្ខធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលី ក្នុងសង្គ្រាមនៅកម្ពុជា។

ប្រតិបត្តិការរុករកអដ្ឋិធាតុរបស់កងទ័ពវៀតណាម ត្រូវបានធ្វើឡើងជារៀងរាល់រដូវប្រាំង។ គិតត្រឹមឆ្នាំ២០១៧ នៅសល់អដ្ឋិធាតុរបស់ទាហានវៀតណាមជិត ៤ពាន់នាក់ទៀតនៅកម្ពុជាមិនទាន់រកឃើញនៅឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក