ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក សួស យ៉ារ៉ា ត្រូវបានសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្ដិភាពដាក់សំណើជាបេក្ខជនប្រធានសម្រាប់ឆ្នាំ២០២៣

ម៉ារ៉ុក៖ ប្រធានគណៈកម្មការទី៥សភាកម្ពុជា លោក សួស យ៉ារ៉ា ត្រូវបានក្រុមប្រឹក្សាប្រតិបត្តិនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្ដិភាពតែងតាំងជាអនុប្រធាន និងបានដាក់សំណើឈ្មោះទៅកាន់មហាសន្និបាតជាបេក្ខជនប្រធានសម្រាប់ឆ្នាំ២០២៣ផងដែរ។

ក្នុងសេក្ដីប្រកាសព័ត៌មានចុះថ្ងៃច័ន្ទ ទី១៨ ខែកក្កដា អគ្គលេខាធិដ្ឋានរដ្ឋសភាបានឱ្យដឹងថា សេចក្ដីសម្រេចនេះបានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP) នៅរាជធានីរ៉ាបាតនៃព្រះរាជាណាចកក្រម៉ារ៉ុក ដោយមានប្រទេសជាសមាជិក ចំនួនជាង ៦៥ប្រទេសក្នុងចំណោមប្រទេស ៩០ជាសមាជិក។

គួរឱ្យដឹងផងដែរសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP) ធ្វើឡើងនៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទស្ដីពីការ «ធានានូវសន្ដិសុខស្បៀងជាបុរ៉េលក្ខខណ្ឌសម្រាប់សន្ដិភាព និងភាពអត់ឱនរបស់សកលលោក»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក