ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អន្តរសភាអន្តរជាតិគាំទ្រគំនិតផ្ដួចផ្ដើមរបស់កម្ពុជាក្នុងការបង្កើតវិទ្យាស្ថានសន្ដិភាព និងវិទ្យាសាស្ត្រស្បៀង

ម៉ារុក៖ សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP) បានគាំទ្រចំពោះសន្ដិភាពនៅកម្ពុជា និងគំនិតផ្ដួចផ្ដើមអំពាវនាវឱ្យមានការបង្កើតវិទ្យាសា្ថនសន្ដិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើររបស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងដាក់ចេញអនុសាសន៍រឹងមាំសម្រាប់អនុវត្តកម្មវិធីសន្ដិភាព និងសន្ដិសុខស្បៀង។ ការប្រកាសគាំទ្រនេះធ្វើឡើងក្នុងសម័យប្រជុំពេញអង្គលើកទី១០ នៃ IPTP នៅប្រទេសម៉ារ៉ុក។

ក្រៅពីគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់កម្ពុជា អង្គប្រជុំក៏បានស្នើឱ្យមានការចូលរួមពីរដ្ឋាភិបាល រដ្ឋសភា និងផ្នែកឯកជន ជាពិសេសភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលអាចផ្ដល់ជាដំណោះស្រាយគន្លឹះដល់បញ្ហាប្រឈមសន្ដិភាព និងសន្ដិភាពស្បៀង។

តំណាងរដ្ឋសភាកម្ពុជាលោក សួស យ៉ារ៉ា បានថ្លែងក្នុងអង្គប្រជុំថា តួនាទីសមាជិកសភាក្នុងការជួយធានាថា ច្រករបៀងមនុស្សធម៌សម្រាប់ស្បៀងអាហារ ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងទៀត ត្រូវតែបើកទូលាយដល់ពលរដ្ឋសាមញ្ញគ្រប់ពេលវេលា ការធានានូវខ្សែចង្វាក់ផលិតកម្ម បណ្ដាញចែកចាយស្បៀង ផលិតផលគន្លឹះដួចជាគ្រាប់ពូជ ជីកសិកម្ម និងប្រេសឲឥន្ធនៈផ្សេងៗត្រូវរតែមានការលើកលែងចេញពីការដាក់ទណ្ឌកម្មនានា។

គួរឱ្យដឹងផងដែរសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP) ធ្វើឡើងនៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទស្ដីពីការ «ធានានូវសន្ដិសុខស្បៀងជាបុរេលក្ខខណ្ឌសម្រាប់សន្ដិភាព និងភាពអត់ឱនរបស់សកលលោក»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក