ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស តូនី ប្ល៊ែរ ថាការត្រួតត្រាពិភពលោករបស់លោកខាងលិចជិតចប់ហើយ

អង់គ្លេស៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសដែលមានកំហុសទាក់ទងនឹងភស្ភុតាងក្នុងសង្គ្រាមអ៉ីរ៉ាក់លោក តូនី ប្លែរ បានលើកឡើងថា ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនកំពុងធ្វើឱ្យលោកខាងលិចឈានដល់ការបញ្ចប់នៃការគ្រប់គ្រងផ្នែកនយោបាយ និងសេដ្ឋកិច្ចពិភពលោកហើយ។

ថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់គាត់នៅក្នុងកម្មវិធីមូលនិធិ Ditchley កាលពីថ្ងៃសៅរ៍ លោក តូនី ប្ល៊ែរ បានថ្លែងថា ពេលនេះនយោបាយលោកខាងលិចស្ថិតក្នុងភាពចលាចល នយោបាយកាន់តែអាក្រក់ និងគ្មានផលិតភាព ហើយត្រូវបន្ថែមភ្លើងដោយប្រព័ន្ធផ្សព្វផ្សាយថែមទៀត ដែលធ្វើឱ្យប៉ះពាល់ទាំងកិច្ចការផ្ទៃក្នុង និងអន្តរជាតិ។ លោកថា ប្រតិបត្តិការណ៍យោធារបស់រុស្ស៊ីនៅអ៊ុយក្រែនគួរតែក្លាយជាចំណុចសំខាន់មួយដែលធ្វើឱ្យលោកខាងលិចអាចងើបឡើងវិញ។ 

លោកថា ប្រទេសដែលកំពុងធ្វើឱ្យប៉ះពាល់ភាពជាអ្នកដឹកនាំពិភពលោករបស់លោកខាងលិចនោះគឺប្រទេសចិន ដោយជំរុញដល់ប្រទេសលោកខាងលិចរួមគ្នាប្រឆាំងប្រទេសចិន។ លោកថា ពេលនេះប្រទេសចិនបានដើរទាន់អាមេរិកជាច្រើនរួមទាំងបច្ចេកវិទ្យា ខណៈដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញជំហរក្នុងការយកតែវ៉ាន់មកគ្រប់គ្រងវិញ។ 

លោកថា៖ «ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៃសតវត្សនេះ នឹងកើតចេញពីប្រទេសចិន មិនមែនរុស្ស៊ីទេ! យើងកំពុងឈានដល់ការបញ្ចប់នៃការគ្រប់គ្រងផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់លោកខាងលិច។ ពិភពលោកនឹងមានយ៉ាងហោចណាស់ពីរប៉ូល ឬអាចលើសពីនេះ។ វាជាលើកទីមួយក្នុងប្រវត្តិសាស្ត្រទំនើបដែលលោកខាងកើតអាចមានលក្ខណៈស្មើភាពគ្នាជាមួយខាងលិច»។ 

លោក តូនី ប្ល៊ែរ ថាលោកខាងលិចសល់ឱកាសតែមួយប៉ុណ្ណោះគឺការទាក់ទាញប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការធ្វើអាជីវកម្មជាមួយលោកខាងលិច ដោយថាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនមានមន្ទិលសង្ស័យច្រើនអំពីកិច្ចសន្យាជាមួយប្រទេសចិន ហើយពួកគេរីករាយជាមួយប្រព័ន្ធអាជីវកម្មលោកខាងលិចជាងចិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក