លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សិង្ហបុរី ចាប់ផ្តើមផ្តល់សិទ្ធិឱ្យគ្លីនិកឯកជនគិតលុយថ្លៃចាក់វ៉ាក់សាំងកូវីដ-១៩

សិង្ហបុរី៖ គ្លីនិកថែទាំសុខភាពឯកជនចំនួន ២៤កន្លែងនៅប្រទេសសិង្ហបុរី ត្រូវបានជ្រើសរើសដើម្បីចុះបញ្ជីជាទីតាំងដែលអាចផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ស្របច្បាប់ទៅកាន់ប្រជាពលរដ្ឋសិង្ហបុរីបាន។ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្រ្តីសុខាភិបាលសិង្ហបុរីកាលពីថ្ងៃពុធម្សិលមិញនេះ។

តាមរយៈការផ្តល់លក្ខខណ្ឌពិសេសនេះ គ្លីនិកឯកជនដែលត្រូវបានផ្តល់សិទ្ធិចំនួន ២៤កន្លែងនោះ អាចធ្វើការផ្តល់នូវវ៉ាក់សាំងប្រភេទ Sinovac ដែលមាននៅក្នុងស្តុករបស់ក្រសួងសុខាភិបាលសិង្ហបុរី និងធ្វើការចាក់ជូនទៅកាន់ប្រជាពលរដ្ឋសិង្ហបុរីដែលមានទីលំនៅច្បាស់លាស់ក្នុងប្រទេស និងអ្នកដែលមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងរយៈពេលវែង។ ចំពោះតម្លៃវិញត្រូវបានគេដឹងថា ស្ថិតក្នុងចន្លោះ ១០ដុល្លារសិង្ហបុរី ទៅ២៥ដុល្លារសិង្ហបុរីក្នុងមួយដូស។ 

ក្រសួងសុខាភិបាលសិង្ហបុរីក៏បានបញ្ជាក់ដែរថា មែនទែនទៅមានការស្នើសុំចុះបញ្ជីដើម្បីផ្តល់វ៉ាក់សាំងជាលក្ខណៈឯកជននេះច្រើន ប៉ុន្តែអាជ្ញាធរសុខាភិបាលបានពិនិត្យ និងផ្តល់ការអនុញ្ញាតទៅលើពាក្យស្នើសុំទាំងនោះអាស្រ័យទៅលើសមត្ថភាពក្នុងការអនុវត្តការផ្តល់វ៉ាក់សាំងនេះដែលធានាទៅដោយសុវត្ថិភាព, បានត្រឹមត្រូវ និងធានានូវប្រសិទ្ធិភាពរបស់វ៉ាក់សាំង។ ក្រៅពីចំណុចសំខាន់ៗទាំងបីនេះ ក្រសួងក៏បានពិចារណាទៅលើថ្លៃរដ្ឋបាលសម្រាប់ការចាក់វ៉ាក់សាំងម្តងៗ បទពិសោធន៍ កេរ្តិ៍ឈ្មោះរបស់ទីតាំងដែលបានស្នើ តាមរយៈការពិនិត្យប្រវត្តិ និងអាជ្ញាបណ្ណរបស់ទីតាំងនោះកន្លងមក៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក