ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សន្និបាតគណៈកម្មាធិការកណ្ដាលបក្សប្រជាជនបន្តគាំទ្រសម្ដេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៣

ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្ដាលបក្សប្រជាជនសម្រេចបានលទ្ធផលបានចំនួន ៧ចំណុចក្នុងនោះសន្និបាតបានបញ្ជាក់ពីការគាំទ្រសម្ដេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ បន្តទៀត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគតផងដែរ។  

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃអាទិត្យ ទី១៧ ខែកក្កដា គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងពីលទ្ធផលនៃសន្និបាតរយៈពេល២ថ្ងៃរបស់ខ្លួនថាក្នុងរយៈពេល២ថ្ងៃមកនេះសន្និបាតបានពិភាក្សាលើលទ្ធផលដែលសម្រេចបានដោយជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំពោះសកម្មភាពទៅមុខទៀតគណៈកម្មាធិការកណ្ដាលបក្សជំរុញអនុវត្តនូវទិសដៅជាអទិភាពទាំងឡាយ ដោយយកចិត្តទុកដាក់ និងពង្រីកបន្តទៀតព្រមទាំងចំណុចខ្វះខាតនានាដែលត្រូវខិតខំដោះស្រាយ និងកែលម្អដើម្បីពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស។

គណបក្សក៏ប្រកាសគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ នៅឆ្នាំ២០២៣ផងដែរ។ 

ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ថា៖ «អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត»។ 

អង្គសន្និបាតគាំទ្រទាំងស្រុងនូវសំណើវិសោធនកម្មលើទី១០ នៃរដ្ឋធម្មនុញ្ញ និងសង្ឃឹមជឿជាក់ថាគ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គមនឹងបន្តធ្វើសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ តាមគោលការ៍នៃលទ្ធិប្រជាធិបតេយ្យសំដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។ 

គណបក្សក៏បានបន្ថែមថា៖ «យើងត្រូវទប់ស្កាត់រាល់សកម្មភាពប្រទុសសរ៉ាយទាំងឡាយទោះចេញពីប្រភពណាក្ដី ដែលចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ញុះញង់បង្កការបែកបាក់ក្នុងសង្គមជាតិ និងរារាំងដំណើរការអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ»។

គួរឱ្យដឹងផងដែរក្រោយទទួលជ័យជម្នះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាបានសម្រេចសម្រេចប្រជុំគណៈកម្មាធិការកណ្ដាលគណបក្សនៅថ្ងៃទី៩ និង១០ ខែកក្កដា តែគម្រោងនេះត្រូវលើពេលមួយសប្ដាហ៍ទៅថ្ងៃទី១៦ និង១៧ ខែកក្កដាវិញ។

សន្និបាតបក្សរយៈពេល២ថ្ងៃនេះមានសមាជិកសមាជិការគណបក្សទូទាំងប្រទេសចូលរួមចំនួន ៣៤៧៤រូប។ 

គួរឲ្យដឹងផងដែរថា នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨៥ និងបានធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាំពីអាណត្តិទី១ ឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក