ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យ៖ មិនមានការអនុញ្ញាតឲ្យប្រើប្រាស់សាកល្បងផ្លូវល្បឿន ភ្នំពេញ-ព្រះសីហនុ នៅឡើយទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ លោក គង់ វិមាន បានឲ្យដឹងថា រហូតមកដល់ពេលនេះគឺមិនមានការសម្រេចថ្មីណាដែលអនុញ្ញាតឲ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីនុ នៅឡើយទេ។ 

ការបញ្ជាក់របស់លោក គង់ វិមាន គឺបន្ទាប់ពីមានព័ត៌មានចុះផ្សាយពីការបើកដំណើរការសាកល្បងផ្ទៃក្នុងបច្ចេកទេសបញ្ជរបង់ប្រាក់នៃផ្លូវល្បឿនលឿននេះ។ 

លោកបញ្ជាក់ថា ការបើកដំណើរការនេះដំណើរការលើបច្ចេកទេសផ្ទៃក្នុង មិនមែនបើឲ្យសាធារណជនចូលទៅប្រើប្រាស់បាននោះទេ។ 

កាលពីថ្ងៃទី១២ ខែកក្កដា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញចូលផ្លូវល្បឿនលឿនឈប់អនុញ្ញាតឱ្យមានរថយន្តចូលទៅប្រើប្រាស់ផ្លូវបាន ដើម្បីទុកពេលសាងសង់ក៏ដូចជាបញ្ជៀសនូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរលើផ្លូវនេះ។

ក្នុងលិខិតនោះបញ្ជាក់ថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារឱ្យគម្រោង និងយានយន្តណាតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ពីពេលជូនដំណឹងនេះតទៅ»។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន ៥ម៉ោងមកត្រឹមតែ ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ តាមគម្រោងក្រសួងគ្រោងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅដើមខែកក្កដានេះ តែត្រូវបានពន្យារពេលវិញដោយសារត្រូវការពេលបំពាក់បរិក្ខាសុវត្ថិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក